adverise with khmeread 6d275930 7a8a 40eb 8d2f 1d1dacbaf24f

ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​ប៉ូលិស​ស្រុក​ស្អាង​បង្ក្រាប​ចោរប្លន់ ទាំង​សម្បុក​នៅ​ស្អាង

    កណ្តាល ៖ យ៉ាងហោចណាស់ បក្ខពួក​ចោរប្លន់​ចំនួន​៦​នាក់​ត្រូវបាន​ចាប់ខ្លួន ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ ដោយ​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​ប៉ូលិស​ស្រុក​ស្អាង ​ខេត្តកណ្តាល​។​

    ប្រតិ​ប​ត្ត​ការបង្ក្រាប​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧ និង​១៥​នាទី​យប់​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល​។​

    សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ជំហាន​ដំបូង​ថា ក្រុមចោរប្លន់​មាន​គ្នា​៦​នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួង​ដេញ ប្រ​ម៉ាញ់​ចាប់ បន្ទាប់ពី​ពួកគេ​ប្រើប្រាស់​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ព្យាយាម​គេចខ្លួន​ចូល​ទឹកដី​ខេ​ត្ត​កណ្តាល​។ ប៉ុន្តែ​ក្រោម ការសហការ​ជាមួយនឹង​កម្លាំង​ប៉ូលិស​ស្រុក​ស្អាង ទើប​ឈានដល់​ការព័ទ្ធ​ចាប់បាន​៦​នាក់ ក្នុងនោះ​មាន ម្នាក់​រងរបួស​ត្រូវ​គ្រាប់កាំភ្លើង​បណ្តាល​ឱ្យ​បាក់ជើង​។​

    បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​នាំខ្លួន​ក្រុមចោរប្លន់​ជាមួយនឹង​វត្ថុតាង​ទៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​សាកសួរ ​និង​ស្រាវជ្រាវ​ចាប់​បក្ខពួក​បន្តទៀត។ យ៉ាងណាក៏ដោយ​ប៉ូលិស​មិនទាន់​ផ្តល់ព័ត៌មាន​លម្អិត​នៅឡើយ៕

adverise with khmeread

មតិយោបល់