adverise with khmeread 57f2e67e 237e 45e0 bf45 9032aec3924c

ឆបោក​យក​ម៉ូតូ​ពី​ខែកក្កដា​...​ចាប់ខ្លួន​នៅ​ខែសីហា

    កណ្តាល ៖ យុវជន​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​នា​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​៤​ សីហា ​ឆ្នាំ​២០១៦​ ពីបទរំលោភ​លើ​ទំនុកចិត្ត​កាលពី​ថ្ងៃទី៣១ ​កក្កដា ​២០១៦ វេលា​ម៉ោង​១២​ និង​៣០​នាទី​មកម្ល៉េះ​នៅ​ចំណុច​ភូមិ ព្រៃ​ចាស់ ឃុំ វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ធិ ស្រូ​យ ភេទ​ប្រុស អាយុ​២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរហ្វូ​តូ​កូប​ពី​ (​ថតចម្លង​) ​មាន​ទីលំនៅ ភូមិ​ឈូក​ឃុំ សន្លុង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល។​ បាត់បង់​៖ ​ម៉ូតូ​១​គ្រឿង​ម៉ាក ​ICON (​អាយ​ខុន​) ពណ៌​បៃតងខ្ចី ពាក់​ស្លាក​លេខ ​1AM - 5319។​

    ចំណែក​ជនល្មើស​ឈ្មោះ អាង ទីណា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​ឈូក ​ឃុំសន្លុង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​(​ឃាត់ខ្លួន​០៤ សីហា ​ឆ្នាំ​២០១៦)​។​

    ប៉ូលិស​បន្តថា កន្លងមក​ជនរងគ្រោះ​បាន​បើក​កន្លែង​ហ្វូ​តូ​កូ​ពី ​(​ថតចម្លង​)​នៅ ក្នុង​ក្រុម​ហ៊ុន​ 7NG ភូមិ​ព្រៃ​ចាស់​ឃុំ វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល។ នៅពេល​កើតហេតុ​ជនល្មើស​បាន​ខ្ចី​ម៉ូតូ​ជនរងគ្រោះ​ថា ទៅ​បើក​លុយ​កន្លែង វី​ង​មួយ​ភ្លែត។​

    ពេល​បាន​ម៉ូតូ​ជនល្មើស​ជិះ​យកមក​ប​ញ្ជាំ​នៅ​ឃ្លាំង​រំសេវ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​ប្រាក់​១០០$ ហើយ​បាន​គេចខ្លួនបាត់។​

    លុះដល់​ថ្ងៃទី​០៤ សីហា ​ឆ្នាំ​២០១៦ ម៉ោង​១​រសៀល​ជនរងគ្រោះ​ឃើញ​ជនល្មើស​នៅ​ម្តុំ​ក្លឹប ម៉ូ​ណា​កូ ភ្នំពេញ​ថ្មី ក៏ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​​ភ្នំពេញ ឱ្យឃាត់ខ្លួន ហើយ​ប្រគល់​ឲ្យ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល ដើម្បី​បន្ត​អនុវត្តតាម​នីតិវិធី៕


 

adverise with khmeread

មតិយោបល់