adverise with khmeread Untitled 1

មិន​អន់​ទេ​! សម្ភារៈ​ភាគច្រើន​នៅ​កីឡា​អូឡាំពិក​ទីក្រុង​រី​យ៉ូ​គឺ​ផលិត​នៅ​ចិន​

    ​យោងតាម​វេ​ប​សាយ People របស់​ចិន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានឱ្យដឹងថា ប្រទេស​ចិន​បាន​លក់ និង​ឧបត្ថម្ភ​សម្ភារៈ​ជាច្រើន​ដល់​ដំណើរ​ការរៀបចំ​ការប្រកួត​អូឡាំពិក​ទីក្រុង​រី​យ៉ូ​ប្រទេស​ប្រេ​ស៊ី​ល ក្នុងនោះ​រួមមាន​ដូចជា​៖

​    ​១. ឈុត​កីឡា​
​    ​ក្រុមហ៊ុន​សម្លៀកបំពាក់​កីឡា​ចិន 361° នឹង​ផ្តល់​ឈុត​កីឡា​ចំនួន ១០៦.៥០០ ឈុត​សម្រាប់​បុគ្គលិក​បច្ចេកទេស និង​អ្នកស្ម័គ្រចិត្ត​នៅ​កីឡា​អូឡាំពិក​ទីក្រុង​រី​យ៉ូ ២០១៦​។ 

​    ​២. ផ្លូវ​ក្រោម​ដី​
​    ​រថភ្លើង​ក្រោម​ដី​ជាង​ពាក់កណ្តាល​ជា​រថភ្លើង​ផលិត​នៅ​ចិន បន្ទាប់ពី​ទីក្រុង​នេះ​ដាក់ឱ្យ​ដំណើរការ​រថភ្លើង​ថ្មី​ចំនួន ១៥ គ្រឿង​ទៀត​ឱ្យ​រត់​កាត់​ផ្លូវ​ក្រោម​ដី​ថ្មី​គឺ​ផ្លូវ Line 4​។​

​    ​៣. ឡូហ្គោ និង​តុក្កតា​ម៉ា​ស្កុ​ត​ផ្លូវការ​
​    ​តុក្កតា​ម៉ា​ស្កុ​ត​ឈ្មោះ Vinicius ផ្លូវការ​នៅ​អូឡាំពិក​ទីក្រុង​រី​យ៉ូ ២០១៦ អាច​ទិញ​បានជា​ទម្រង់​កូន​តុក្កតា​ដែល​ផលិត​នៅ​ចិន​។ គេ​អា​ចរក​ទិញ​បាន​នៅ​គ្រប់​ហាង​នៅ​ទីក្រុង​រី​យ៉ូ​។ 

​    ​៤. សម្ភារៈ​កីឡា​
​    ​សំណាញ់​បាល់បោះ បង្គោល​ទ្រ​សំណាញ់ និង កៅអី​គណៈកម្មការ​ដាក់ពិន្ទុ​គឺ​ផលិតឡើង​ដោយ​ក្រុមហ៊ុន Jinling Sports​។​

​    ​៥. សម្ភារៈ​សន្តិសុខ​
​    ​ម៉ាស៊ីន​ស្កែ​ន​ជាង ២០០ គ្រឿង​ផលិត​ដោយ​ក្រុមហ៊ុន Nuctech Co., Ltd. នឹង​ជួយ​រក្សា​សុវត្ថិភាព​ដល់​ការប្រកួត​កីឡា​អូឡាំពិក​។ 

​    ​៦. ប្រព័ន្ធ​ទូរគមនាគមន៍​
​    ​ក្រុមហ៊ុន Shenzhen Hytera បានផ្តល់​អាយកូម​ឌីជីថល​ចំនួន ១២០០ ឈុត​ដល់​ប្រេ​ស៊ី​ល​សម្រាប់​អូឡាំពិក​។ 

​    ​៧. ម៉ាស៊ីនត្រជាក់​
​    ​ម៉ាស៊ីនត្រជាក់​ចិន​ម៉ាក Gree នឹង​បំពាក់​នៅតាម​ទីតាំង​ជាច្រើន​សម្រាប់​កីឡា​អូឡាំពិក​ក្នុងនោះ​មាននៅ​កីឡដ្ឋាន សណ្ឋាគារ ភូមិ​អូឡាំពិក ភូមិ​ប្រព័ន្ធ​ផ្សព្វផ្សាយ អាកាសយានដ្ឋាន និង​កន្លែង​ជាច្រើន​ទៀត​៕

adverise with khmeread
ប្រភព៖ People

មតិយោបល់