adverise with khmeread 1

សាហាវ! អូនតូចម្នាក់នេះញ៉ាំឪឡឹកធំប៉ុនណាណីទាំងសំបក

យើង​ច្បាស់​ជា​មិនដែល​ឃើញ​នរណាម្នាក់​ចូលចិត្ត​ឪឡឹក​ដូច​ក្មេង​ម្នាក់នេះ​ទេ​។ អូន​តូច​ម្នាក់នេះ​ងប់​នឹង​ផ្លែ​ឪឡឹក​រហូតដល់​ថ្នាក់​ញ៉ាំ​វា​ទាំង​សំបក​នៅ​កីឡដ្ឋាន​កីឡា Melbourne Cricket Ground នា​ប្រទេស​អូស្ត្រាលី​។

​ក្មេងប្រុស​តូច​ម្នាក់នេះ​ត្រូវបាន​កាមេរ៉ា​កីឡដ្ឋាន​ចាប់​ជាប់​ខណៈ​កំពុង​ផ្តិត​យក​ការប្រកួត​គ្រី​ឃី​ត​នៅ​អូស្ត្រាលី​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​។ អ្នក​អត្ថ​ធិ​ប្បាយ​កីឡា​បាន​ស្រែក​ទាំង​ភ្ញាក់ផ្អើល​ថា "​អីយ៉ា​ស​...​ស្អី​គេ ខ្ញុំ​មិនដែល​ឃើញ​សោះ​ក្នុង​ជីវិត​របស់ខ្ញុំ​"​។​

​ភាព​អស្ចារ្យ​របស់​អូន​តូច​ម្នាក់នេះ​បានធ្វើ​ឲ្យ​រូបគេ​ក្លាយជា​តារា​ល្បី​លើ​អន​ឡាញ ហើយ​ក្រោយមក​ទើប​គេ​ដឹងថា អូន​តូច​ម្នាក់នេះ​គឺជា​កូនប្រុស​របស់​ពិធីករ​វិទ្យុ​ក្នុងស្រុក​គឺ លោក  Tony Schibeci​។

​ពិធីករ​វិទ្យុ SEN 1116 រូបនេះ​បាន​សរសេរ​លើ Twitter ថា "​អូ​កូនប្រុស​។ កូនប្រុស​របស់ខ្ញុំ​គឺជា​សមាជិក​ថ្មី​នៃ​វីរៈបុរស​គួរ​ឲ្យ​គោរព​"​។ បន្ទាប់មក លោក​បាន​បង្ហោះ​រូប​កូនប្រុស​លោក​ឈ្មោះ Mitch កំពុងតែ​ដេកលក់ អម​ជាមួយនឹង​ខ្លឹមសារ​ថា "​វា​ជា​រាត្រី​ដ៏​អស្ចារ្យ​សម្រាប់​ក្មេងប្រុស​ផ្លែ​ឪឡឹក​...​ដល់ពេល​គេង​ហើយ​"៕

adverise with khmeread
ប្រភព៖ ​មេត្រូ​

មតិយោបល់