adverise with khmeread Zlatan ibrahimovic mansion main

នេះ​ជា​ផ្ទះ Zlatan ចង់​រើម​កនៅ​! មិនដឹង​ខាងក្នុង​អស្ចារ្យ​ប៉ុនណា​ទេ បានជា​រូបគេ​ចាប់អារម្មណ៍​ខ្លាំង​ម្ល៉េះ​

    ​សមាជិក​ដ៏​មាន​សក្តានុពល​ថ្មី​របស់​ក្រុម​បិសាច​ក្រហម Manchester Unitded កីឡាករ Zlatan Ibrahimovic អាច​នឹង​ផ្លាស់​លំនៅ​ទៅកាន់​ភូមិគ្រឹះ​ដ៏​ប្រណិត Cheshire​។​

​    ​ផ្ទះ​ដែលមាន​តម្លៃ​ជួល ១៦.៥០០​ផោន (២១.៦៦០​ដុល្លារ​) ក្នុង​មួយ​សប្តាហ៍​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​នេះ ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ជួល​ដោយ​កំពូល​តារាបាល់ទាត់​រប​ស់​បិសាច​ក្រហម​មួយរូប ហើយ Ibrahimovic អាចជា​តារាបាល់ទាត់​រូបនោះ​ហើយ​ដែល​នឹងធ្វើ​ការផ្លាស់​ទៅ​រស់នៅក្នុង​ភូមិគ្រឹះ​ប្រណិត​នេះ​។​

​    ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​រូបនេះ​បច្ចុប្បន្នកំពុង​ស្នាក់​នៅឯ​សណ្ឋាគារ Radisson Blu ក្នុង​កណ្តាល​ទីក្រុង Manchester ចាប់តាំងពី​ការធ្វើដំណើរ​មកដល់​ទឹកដី​អង់គ្លេស ហើយ​គាត់​ក៏បាន​ដើរ​មើល​ផ្ទះ​ស្នាក់នៅ​បណ្តោះអាសន្ន​ផងដែរ​សម្រាប់​កុងត្រា​រយៈពេល​មួយឆ្នាំ​ក្នុង​ទឹកដី Old Trafford របស់គាត់​។​

​    ​យោងតាម​វេ​ប​សាយ The Sun បានឱ្យដឹងថា Ibrahimovic បាន​ត្រៀមខ្លួន​ដើម្បី​ផ្លាស់​ទៅកាន់​ផ្ទះ​ប្រណិត​ដែលមាន​បន្ទប់​គេង​ចំនួន​ប្រាំមួយ​មួយ​នេះ​ជាស្រេច ដែល​មើលទៅ​ពិតជា​ស័ក្តិសម​បំផុត​សម្រាប់​ជីវិត​ចូលចិត្ត​ចាយលុយ​មិន​សំចៃ​ដៃ​របស់គាត់​។​

​     វិមាន​ស្កឹមស្កៃ​មួយ​នេះ​មា​នទី​តាង​ស្ថិតនៅ​ភូមិ​ជនបទ Bowdon នៅ​ជិត​កូន​ទីក្រុង Altrincham ដែល​ក្នុងនោះ​រួមមាន​បា​ស្រា​ក្រឡុក និង​អាង​ហែល​ទឹក​នៅក្នុង​ផ្ទះ ដែលជា​លក្ខណៈ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​សម្រាប់​ផ្ទះមួយ​នេះ​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់