adverise with khmeread Pay wayne rooney copy

ចោរ​ប៉ុនប៉ង​ចូល​ផ្ទះ​តម្លៃ​ជិត ៨ លាន​របស់ Rooney ខណៈ​រូបគេ​កំពុង​ប្រកួត​រៃអង្គាស​លុយ​សប្បុរស​ធម៌​

    ​ជើងកាង​ពាក់​មុខ​មួយក្រុម​បាន​ព្យាយាម​ឆ្មក់​ចូល​ផ្ទះ​តម្លៃ​ជិត ៨ លាន​ដុល្លារ​របស់​កីឡាករ Wayne Rooney ខណៈដែល​គាត់​កំពុង​លេង​នៅក្នុង​ប្រកួត​រៃអង្គាស​លុយ​សប្បុរស​ធម៌​របស់គាត់​។​

​    ​ប៉ូលិស​បាន​ញាប់​ដៃជើង​ទៅ​លំនៅដ្ឋាន Cheshire ដ៏​ធំ​របស់​តារាបាល់ទាត់​រូបនេះ បន្ទាប់ពី​ក្រុម​ពាក់​ម៉ាស់​ធ្វើឱ្យ​ប្រព័ន្ធ​ប្រកាសអាសន្ន​ក្នុងផ្ទះ​នោះ​ចេញ​សំឡេង​។​

​    ​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម​រស់នៅ​ក្នុងផ្ទះ​នេះ​ជាមួយនឹង​ប្រពន្ធ​របស់គាត់​នាង Coleen និង​កូន​បីនាក់​របស់គាត់​គឺ Kai, Klay និង Kit ។​

​    ​ពួកឧក្រិដ្ឋជន​បានធ្វើឱ្យ​ស៊ី​រ៉ែ​ន​និង​ភ្លើង​ក្នុងផ្ទះ​នោះ​លោត​ឡើង ក៏បាន​ធ្វើឱ្យ​ប៉ូលិស​ជិះឡាន​មក​កន្លែងកើតហេតុ​ភ្លាមៗ​។​

​    ​ឧទ្ធម្ភាគចក្រ​មួយ និង​រថយន្ត​ប៉ូលិស​បី​គ្រឿង​បាន​មកដល់​កន្លែងកើតហេតុ​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ខណៈដែល​ឆ្កែ​ប៉ូលិស​ដើរល្បាត​ក្នុង​សួនច្បារ​ផ្ទះ Rooney ។​

​    ​ពួកឧក្រិដ្ឋជន​បាន​ចូលមក​វិមាន​របស់​កីឡាករ​បិសាច​ក្រហម​នៅ​ម៉ោង​ប្រហែល ៨ និង​៣០ ទៅ ៨ និង​៤៥ ល្ងាច ថ្ងៃទី ៣ សីហា ខណៈដែល​កីឡាករ​អង់គ្លេស​រូបនេះ​កំពុង​នៅលើ​ទីលាន​ប្រកួត​មិត្តភាព​ជាមួយនឹង​ក្លឹប​ចាស់​របស់ខ្លួន Everton ។ ក្នុងការ​ប្រកួត​គ្រួសារ​របស់គាត់​ក៏​នៅ​ទី​នោះដែរ ដើម្បី​គាំទ្រ​រូបគាត់​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់