adverise with khmeread Atletico madrid v real madrid

វគ្គ​ជម្រុះ​តាម​ពូ​ល Champions League អាច​នឹង​លេង​នៅក្រៅ​តំបន់​អឺរ៉ុប​

    ​វគ្គ​ចែក​ពូ​ល​នៃ​ការប្រកួត Champions League អាច​នឹង​លេង​នៅក្រៅ​តំបន់​អឺរ៉ុប ចំពេល​ដែលមាន​ការដាក់​សម្ពាធ​ពី​ក្លឹប​នៅ​ប្រទេស​អេ​ស្ប៉ា​ញ និង​អ៊ីតាលី​។​

​    ​ក្លឹប​ធំៗ​មួយចំនួន​នៅក្នុង​ការប្រកួតប្រជែង​របស់​ទ្វីបអឺរ៉ុប​ចង់​បង្កើន​សម្ថ​ភាព​របស់​ពួកគេ​ជុំវិញ​ពិភពលោក និង​ស្នើ​សុំឱ្យ​ការប្រកួតប្រជែង​ទាំងនេះ​អាច​លេង​នៅ​តំបន់​ភាគ​ខាងកើត​នៃ​ទ្វីបអឺរ៉ុប រួមមាន​សហរដ្ឋអាមេរិក និង​ទ្វីបអាហ្វ្រិក​។​

​    ​ចំណូល​ធំ​របស់​ក្របខ័ណ្ឌ​លី​ក​កំពូល​អង់គ្លេស Premier League គឺ​បានមកពី​វត្តមាន​របស់​ពួកគេ​នៅ​ជុំវិញ​ពិភពលោក និង​នៅ​ទ្វីប​ដទៃទៀត​។​

​    ​យោងតាម​វេ​ប​សាយ Daily Mail កិច្ចពិភាក្សា​សម្ងាត់​ត្រូវបាន​ធ្វើឡើង​អស់​រយៈពេល​ជាច្រើន​ម៉ោង​នៃ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League រវាង Real Madrid និង​គូប្រជែង​យក្ស​ប្រចាំ​ទីក្រុង Atletico ក្នុង​ទីក្រុង Milan​។​

​    ​ពាន​អ៊ីតាលី Super Cup ត្រូវបាន​ចាប់ផ្តើម​ប្រារព្ធ​ធ្វើ​នៅក្នុង​ប្រទេស​ចិន និង​កាតា ចំនួន​ប្រាំ​លើក​មកហើយ​ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ​ចុងក្រោយ​មកនេះ ក្នុង​គោលបំណង​បង្កើន​ការចាប់អារម្មណ៍​មកលើ Serie A ។​

​    ​ក្នុងឆ្នាំនេះ​ការប្រកួត​រវាង Juventus និង AC Milan រំពឹង​រៀបចំ​នៅក្នុង​ទីក្រុង Abu Dhabi នៅ​ខែធ្នូ​ខាងមុខនេះ​។​

​    ​សំណើ​បន្ថែម​ដើម្បី​ប្តូរ​រូបមន្ត​ប្រកួត Champions League រំពឹង​មកដល់​នៅ​ចុង​ឆ្នាំនេះ រួមបញ្ចូល​ទាំង​ការបន្ថែម​ពូ​ល ឬ​ដំណាក់​ការប្រកួត​លី​ក​ខ្នាតតូច​បន្ថែមទៀត​។​

​    ​ដំណាក់​ការប្រកួត​លី​ក​ខ្នាតតូច​មានន័យថា​ការប្រកួត​មួយចំនួន​អាច​នឹង​ត្រូវបាន​ផ្លាស់ប្តូរ​ទៅ​ចុង​សប្តាហ៍ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី​ទូរទស្សន៍​នៅ​ទូទាំង​ពិភពលោក​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់