adverise with khmeread Montreal impact v new york city

មើល​ឱ្យ​ហើយ​ទៅ Chelsea! ខ្ញី​ចាស់ Drogba កំពុង​បន្ត​ភាពខ្លាំង​របស់ខ្លួន​នៅ​លី​ក​អាមេរិក​

    ​អស់​រយៈពេល ១ ឆ្នាំ​ហើយ​ដែល Didier Drogba បាន​មកដល់​អាមេរិក​។ ជា​ការពិត​រយៈពេល​មួយឆ្នាំ​ពេញ​លើស​មួយថ្ងៃ​បើ​គិត​មកដល់​ថ្ងៃនេះ (៤​សីហា ២០១៥) ដែល​ខ្សែប្រយុទ្ធ​ដ៏​គ្រោះថ្នាក់​សញ្ជាតិ​កូត​ឌី​វ័រ​រូបនេះ​បាន​ផ្លាស់​មកកាន់​លី​ក​កំពូល​អាមេរិក MLS ។ ក្លឹប Montreal Impact ពិតណាស់​គឺជា​ក្រុម​ដែលមាន​សំណាង​បំផុត​ដែល​ទទួលបាន​ហត្ថលេខា​របស់គាត់​។​

​    ​ហើយ​ស្ថិតនៅក្នុង​អាជីព​ដែល​រស់នៅ​តែឯង គាត់​បានសម្រេច​កិច្ចការ​ដ៏​អស្ចារ្យ​ត្រឹម​ពាក់​កណ្តាលផ្លូវ​រួចទៅហើយ​ក្នុងនាម​ជា​កីឡាករ​រក​គ្រាប់​បាល់​ស៊ុត​ច្រើនជាងគេ​របស់​ក្លឹប ដែល​គាត់​អាច​សម្រេចបាន​គ្រាប់​បាល់​ចំនួន ២១​គ្រាប់ នៅក្នុង​ការបង្ហាញ​ខ្លួន​ចំនួន ២៨​លើក​។​

​    ​មិន​ថ្វី​នោះឡើយ​សម្រាប់​ពេលវេលា​ដែល​ចេះតែ​រំកិល​ទៅមុខ​។​

​    ​ដូច្នេះ ក្នុង​គោលបំណង​អបអរ​ឆ្នាំ​ដ៏​ជោគជ័យ​របស់គាត់ តារាបាល់ទាត់​វ័យ ៣៨​ឆ្នាំ​រូបនេះ​បាន​អាប់​ឡូត​វីដេអូ​ហាយ​ឡាយ​មួយចំនួន​អំពី​ការ​ស៊ុត​ចូល​ដ៏​អស្ចារ្យ​របស់គាត់ ក្នុងនោះ​រួមទាំង​គ្រាប់​បាល់​ដែល​ទើប​ស៊ុត​ចូល​ថ្មីៗ​នេះ​ទៀតផង​។​

​    ​ទម្រង់​លេង​ដ៏​ល្អ​នេះ​ច្បាស់​ជា​ធ្វើឱ្យ​ប្រិយមិត្ត Chelsea នឹក​អតីត​ខ្សែប្រយុទ្ធ​ខ្លួន​ជាខ្លាំង​ជាក់​ជាមិនខាន​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់