adverise with khmeread 36dd457900000578 0 image m 86 1470301974914

នេះ​ជា​ប្រតិកម្ម​របស់ Romelu Lukaku ពេល​ដឹង​ដំណឹង​ថា​អតីត​គ្រូបង្វឹក Martinez អាចមក​ដឹកនាំ​បែលហ្ស៊ិក​

    ​Romelu Lukaku បាន​បង្កឱ្យមាន​ពាក្យ​ចចាមអារ៉ាម​អំពី​ការមិន​ពេញចិត្ត​ទៅលើ​លោក Roberto Martinez ដែល​ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក បន្ទាប់ពី​គេ​ចាប់បាន​កាយវិការ​នៅលើ​បបូរមាត់​ដែល​ផ្ទុក​ទៅដោយ​អត្ថន័យ បន្ទាប់ពី​ដឹង​ព័ត៌មាន​តែងតាំង Martinez ជា​គ្រូបង្វឹក​ជម្រើសជាតិ​ខ្លួន​។​

​    ​កាមេរ៉ា​ចាប់យក​ទិដ្ឋភាព​ពី​កញ្ចក់​ទូរទស្សន៍​បាន​បង្ហាញថា​ខ្សែប្រយុទ្ធ​ក្រុម Everton រូបនេះ​ហាក់ដូចជា​មិន​សប្បាយចិត្ត​នោះឡើយ​អំពី​ដំណឹង​នេះ អំឡុង​ការប្រកួត​នៅក្នុង​តង់​ទី​ពីរ​ដែល​បញ្ចប់​ក្នុង​លទ្ធផល ០-០ ក្នុងជំនួប​ជាមួយ​បិសាច​ក្រហម Manchester United កាលពី​យប់​ថ្ងៃ​ពុធ​កន្លងទៅ​។​

​    ​ខណៈដែល​លទ្ធផល​គឺ​មិនទាន់​សម្រេច​ច្បាស់ការ​នៅឡើយ​នោះ Lukaku មើលទៅ​ពិតជា​ខឹងសម្បារ​ខ្លាំង បន្ទាប់ពី​ត្រូវបាន​ប្តូរ​ចេញ​ដោយ​ជំនួស​ដោយ​មិត្ត​រួម​ក្រុម​របស់គាត់ ខណៈដែល​គាត់​ត្រូវបាន​គេ​រុញ​ឱ្យទៅ​អង្គុយ​កៅអី​បម្រុង​វិញ​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់