adverise with khmeread Untitled

កូនកំលោះ​ក្រមុំ​កំពុង​សច្ចា​ស្នេហ៍​ស្មោះ​ហូរ​ទឹកភ្នែក​រឡិករឡាក់ ស្រាប់តែ​រឿង​ហួសចិត្ត​មួយ​កើតឡើង កូរ​ពេញ​ពិធី​រៀបការ​!

    ​វា​គឺជា​ថ្ងៃ​ដ៏​ស្រស់បំព្រង​មួយ​សម្រាប់​ពិធី​រៀប​អាពាហ៍ពិពាហ៍​។ ព្រះអាទិត្យ​កំពុងតែ​រះ​ចិញ្ចែងចិញ្ចាច កូនកំលោះ​កូនក្រមុំ​ស្រស់ស្អាត​មួយគូ​កំពុងតែ​ស្បថស្បែ ហើយ​រំពេច​នោះ​សំណើច​ក៏បាន​ផ្ទុះឡើង​។ ការដែល​ផ្ទុះសំណើច​នោះ​គឺ​កើតចេញ​ក្មេងស្រី​កាន់​ផ្កា​ម្នាក់​។​

​    ​រឿងនេះ​កើតឡើង​ក្នុងពេល​ថ្មីៗ​នេះ​ទេ​ក្នុង​ពិធីមង្គលការ​មួយ​នៅ​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី​។ លោក Tom និង​នាង Katie Quirk បាន​កំពុងតែ​ស្បថ​នៅ​ពីមុខ​បឹង Albert Park ដ៏​ស្រស់ស្អាត ស្រាប់តែ​ភ្លាមនោះ​ក្មេងស្រី​កាន់​ផ្កា​អាយុ ៣ ឆ្នាំ ឈ្មោះ Chloe ចង់​ហែល​ទឹក ហើយក៏​រត់​ពីក្រោយ​ប្លង់​ថត​រៀបការ​សំដៅ​ទៅរក​បឹង​នោះ​តែម្តង​។ សំណាងល្អ​ម្ដាយ​របស់​នាង​បានរ​ត់ទៅ​ចាប់​នាង​ទាន់ មុនពេល​នាង​រត់​ចូលទៅក្នុង​ទឹក ប៉ុន្ដែ​រូបភាព​ក្មេងស្រី​តូច​នោះបាន​ថត​ជាប់​ជាមួយនឹង​ម្ដាយ​នាង ពេលដែល​កូនក្រមុំ​កូនកំលោះ​កំពុង​សច្ចា​ស្នេហ៍​ស្មោះ​។ ហើយ​ពេល​កូនក្រមុំ​កំពុងតែ​ហូរ​ទឹកភ្នែក​ទាំង​រំភើប​អំឡុងពេល​សច្ចា​ចំពោះ​គ្នា​នោះ ទឹកភ្នែក​របស់​នាង​បាន​ប្រែក្លាយជា​សមុទ្រ​នៃ​សំណើច​ទៅវិញ​ដោយសារតែ​ហេតុការណ៍​គួរឱ្យ​ចង់​សើច​នេះ​បាន​កើតឡើង​អំឡុង​ពិធី​ដ៏​មាន​មង្គល​នេះ​។​

​    ​វីដេអូ​ដែល​ថត​ដោយ​ក្រុម Burgess Video ត្រូវបាន​បង្ហោះ​នៅលើ Facebook និង Youtube ហើយ​មាន​អ្នកមើល​រាប់ម៉ឺន​នាក់​៕

 

adverise with khmeread
ប្រភព៖ inspiremore

អ្នកនឹងចូលចិត្ត

មតិយោបល់