adverise with khmeread Untitled 1

ប្រាប់​ហើយ​ថា​កុំ​ប្លន់​! វាយ​ចោរ​ដេក​ដី​ហើយ​ឆ្លៀត​ថត Selfie ទុកជា​អនុស្សាវរីយ៍​

    ​គណនេយ្យករ​ម្នាក់​បាន​វាយ​ចោរលួច​លុយ​ម្នាក់​ដេក​ដី​ផុយៗ បន្ទាប់មក​ទាញ​កាមេរ៉ា​ថត Selfie ជាមួយ​ចោរ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ទុកជា​អនុស្សាវរីយ៍​ទៀតផង​។ នេះ​បើតាម​វេ​ប​សាយ Metro ផ្សាយ​កាលពី​ថ្ងៃទី ៤ សីហា​។ 

​    ​លោក Nathan Wood វ័យ ២៧ ឆ្នាំ បាន​និយាយថា គាត់​កំពុង​នៅ​ខាងក្រៅ​ក្លឹប​រាត្រី​មួយ​ក្នុង​ទីក្រុង Stellenbosch នៅ​អាហ្វ្រិក​ខាងត្បូង នៅពេល​បុរស​ពីរ​នាក់​ចាប់ផ្ដើម​តាម​ពីក្រោយ​គាត់​និង​មិត្តភក្តិ​ម្នាក់ទៀត​របស់គាត់​។​

​    ​លោក Wood មកពី​ទីក្រុង Cape Twon បាន​និយាយថា​បុរស​ពីរ​នាក់​នោះបាន​តាម​គាត់​និង​មិត្ត​គាត់​តាមផ្លូវ ហើយ​បន្ទាប់មក​គំរាម​ពួកគេ​ជាមួយនឹង​កាំបិត​មួយ​។​

​    ​លោក​និយាយថា "​មេចោរ​ម្នា​ក់បាន​ស្ទុះ​មក​យក​កាំបិត​ផ្ជ​ង់ក​របស់ខ្ញុំ​។ ហើយ​ខ្ញុំ​ក៏បាន​វាយ​ពួកវា​ដួលសន្លប់​ស្តូកស្តឹង​តែម្តង​"​។ 

​    ​បន្ទាប់មក​លោក​បាន​អូស​ចោរ​នោះ​ទៅ​កន្លែង​រួច​ទាញ​កាមេរ៉ា​ថតរូប Selfie មួយ​ទុកជា​ការព្រមាន​ផង​ទុកជា​អនុស្សាវរីយ៍​ផង​៕

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់