adverise with khmeread 57

សារភាព​និង​ស្លាប់​យក​មួយណា​? សាកសព​កើនឡើង​ច្រើន​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នៅ​ហ្វីលីពីន​

    ​ក្នុងប្រទេស​ហ្វីលីពីន​ថ្មី​នេះ​អ្វីដែល​គេ​ចាប់អារម្មណ៍​ជាងគេ​គឺ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន ខណៈដែល​សាកសព​ជាច្រើន​ត្រូវគេ​ប្រទះឃើញ​ពេញ​ដងផ្លូវ និង​សព​ខ្លះ​ត្រូវ​ចិញ្ច្រាំ​ដាក់​ក្នុង​ធុងសំរាម​។ សាកសព​ឥឡូវនេះ​កំពុង​គរ​ដូច​ភ្នំ​យ៉ាង​អ៊ីចឹង ខណៈដែល​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់​ប្រធានាធិបតី Rodrigo Duterte បាន​នាំមក​នូវ​ការភ័យខ្លាច​ខ្លាំង​មកកាន់​តំបន់​អនាធិបតេយ្យ​ហ្វីលីពីន​។ 

​    ​យោងតាម​វេ​ប​សាយ Daily Mail មនុស្ស​រាប់រយ​នាក់​បាន​ស្លាប់​ចាប់តាំងពី​លោក Rodrigo Duterte ឈ្នះ​ការបោះឆ្នោត​ខែឧសភា ដោយ​គាត់​បាន​សន្យា​លុបបំបាត់​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ឱ្យ​អស់ពី​សង្គម​ក្នុង​រយៈពេល ៦ ខែ តាមរយៈ​ការសម្លាប់​ពួកឧក្រិដ្ឋជន​រាប់ម៉ឺន​នាក់​។ 

​    ​តួលេខ​របស់​ប៉ូលិស​បានបង្ហាញ​ក្នុង​សប្តាហ៍​នេះ​ថា ជនសង្ស័យ​គ្រឿងញៀន ៤០២ នាក់​ត្រូវបាន​សម្លាប់​តាំងពី​លោក Rodrigo Duterte ស្បថ​កាន់អំណាច​នៅ​ចុងខែ​មិថុនា​។ តួលេខ​នេះ​មិនបាន​រាប់បញ្ចូល​អ្នកស្លាប់​ដោយសារ​ខ្មាន់កាំភ្លើង​ដទៃទៀត​នោះទេ​។ 

​    ​ប៉ុស្តិ៍ ABS-CBN របស់​ហ្វីលីពីន​បាន​រាយការណ៍​ថា មនុស្ស ៦០៣ នាក់​បាន​ស្លាប់​តាំងពី​ការបោះឆ្នោត​ខែឧសភា ក្នុងនោះ ២១១ នាក់​ត្រូវបាន​សម្លាប់​ដោយ​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​។ 

​    ​ប៉ូលិស​បាន​និយាយថា ជនសង្ស័យ ៥៦៥.៨០៦ នាក់​បាន​ចូលខ្លួន​សារភាព ចាប់តាំងពី​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​បានចាប់ផ្តើម​៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់