adverise with khmeread Adele

Adele អាម៉ាស់មុខដោយសារប័ណ្ឌឥនទានមិនដំណើរការ

          តារា​​ចម្រៀងប៉ប់ Adele មាន​ប្រាក់​ប្រហែល​៨៥​លាន​ផោន​ ប៉ុន្តែ​ប័ណ្ឌ​ឥនទាន​របស់​នាងបែរជា​មិន​ដំណើរ​ការទៅវិញ​នៅ​ពេល​ចូល​ហាងទិញទំនិញ។

          តារា​ចម្រៀង​ស្រីដែលអាប់មុខ​រូបនេះ​បានព្យាយាម​ដក​ប្រាក់​ខ្លះ​ ដើម្បី​បង់​ថ្លៃ​ទំនិញ​ ប៉ុន្តែ​ការព្យាយាម​ដក​ប្រាក់​របស់នាង​មិនអាចធ្វើ​ទៅ​បាន​ដោយ​សារតែ​ធានាគារមិនអនុញ្ញាត។

          ដោយ​ចាត់ទុក​ឧប្បត្តិហេតុ​នេះ​ថា ជា​រឿងដ៏អាម៉ាស់​មុខ​នោះ តារា​ចម្រៀង​ម្ចាស់បទ “Rolling in the Deep” អះអាងថា នាងចង់​ឆ្លៀតពេល​ទិញទំនិញ​ខ្លះ​នៅ​ហាង​ក្បែរ​នោះ នៅមុន​កម្មវិធីសម្តែង​របស់នាងនៅ​យប់​ថ្ងៃអាទិត្យ​។

          Adele បាន​និយាយថា “ខ្ញុំ​បាន​ទៅ​ហាង H&M ហើយ​កាតរបស់ខ្ញុំមិន​ដំណើរ​​ការ​។ ពិតជា​គួរឲ្យ​អាម៉ាស់​ណាស់។ គ្មាននរណាស្គាល់​ខ្ញុំទេ ប៉ុន្តែ​ខ្ញុំ​ខ្មាសអៀន​មែនទែន”៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់