adverise with khmeread Nancy 1

Nancy Wu អះអាងថា មិនស្រក់ទឹកភ្នែកទេ ដោយសារ នេះមិនមែនជាស្នេហាដំបូង

          បន្ទាប់ពី​ការ​សម្រាក​លំហែ​ នៅ​ទីបំផុត Nancy Wu បាន​ត្រឡប់​មក​ជួយ​ឃោសនា​ភាព​យន្ត​ភាគ​ថ្មី​របស់នាង​រឿង “A Fist Within Four Walls” ជាមួយ​នឹង​តារា​សម្តែង​រួម​ Ruco Chan   Philip Ng និង Moon Lau។

          អំឡុង​ការ​បង្ហាញ​មុខ​ជា​សាធារណៈ​ Nancy ហាក់ដូចជា​ស្រស់ស្រាយ​ លេង​ហ្គេមផ្សេងៗ​ជាមួយនឹង​តារា​សម្តែង​រួម ហើយ​ហាក់ដូចជា​គ្មាន​អារម្មណ៍​​ប៉ះ​ពាល់​ដោយសារការ​បែក​បាក់​របស់នាង​នាពេល​ថ្មីៗ​នេះទេ។

          នៅពេល​សួរថា តើ​នាងស្រក់ទឹកភ្នែក​ទេនៅពេល​ចែក​ផ្លូវគ្នា​ Nancy បា​ន​និយាយថា “​ទេ វាមិនមែនជា​ទំនាក់ទំនង​ស្នេហាដំបូង​របស់ខ្ញុំទេ។ បទពិសោធ​ទាំង​អស់បានធ្វើ​ឲ្យ​ខ្ញុំ​មាន​ចរិត​ចាស់ទុំ។ គ្មាន​អារម្មណ៍​អវិជ្ជមាន​ទេ។ គ្មានអ្វីដែល​ថា មិនអាចបំភ្លេចបានទេ។ ខ្ញុំដឹងថា គ្រប់គ្នា​បារម្ភ​ចំពោះខ្ញុំ។ ប៉ុន្តែ​កុំបារម្ភ​ ខ្ញុំ​ធំ​ពេញ​វ័យ​ហើយ”។

          Nancy ក៏​បាន​បដិសេធ​ការលើក​ឡើង​ថា ទំនាក់ទំនង​ស្នេហា​របស់នាង​បែកបាក់​ដោយ​សារតែ​ភាគី​ទី​៣​នោះ។ នាងគ្រាន់តែបង្ហើបប្រាប់ថា ការបែកបាក់​របស់នាងនឹង​មិត្តប្រុស​គឺដោយ​សារតែ​បញ្ហា​ផ្ទាល់​ខ្លួន​មិនអាចដោះស្រាយ​បាន​។នាង​បានបដិសេធ​ផងដែរថា មិន​បាន​បង្ខំ​មិត្តប្រុស​ឲ្យ​រៀបការ​នោះទេ។

          Nancy និយាយថា “គ្មាន​រឿងបែបនេះទេ។ តើបង្ខំគេឲ្យ​រៀបការ​យ៉ាងម៉េច​កើត? ខ្ញុំយក​ចិត្តទុក​ដាក់នឹងការងារ​ ហើយ​ការងារ​របស់ខ្ញុំ​មាន​ការ​ចាប់ផ្តើម​ថ្មី។ វាមិនល្អ​ទេ ការប្រើ​ពាក្យ​នេះចំពោះ​ស្រ្តី។ សង្ឃឹម​ថា គ្រប់គ្នា​នឹងមិន​យក​រឿងនេះ​ជា​ការពិតនោះទេ”៕

adverise with khmeread

មតិយោបល់