adverise with khmeread 111

Microsoft ត្រៀម​ចេញ​ទូរស័ព្ទ​មហា​ទំនើប Surface Phone ដែល​សូម្បីតែ iPhone ក៏​ចង់​ចាញ់​ដែរ​

ក្រុមហ៊ុន Microsoft បាន​កំពុងតែ​លួច​ផលិត​កំពូល​ស្មា​ត​ហ្វូ​ន​មួយ​ដើម្បី​សម្លាប់​ទូរស័ព្ទ iPhone និង​ក៏​ដើម្បី​វ៉ា​ក្រុមហ៊ុន Apple និង Google ផងដែរ​។​

​កន្លងមក ទូរស័ព្ទ​ដើរ​លើ​ប្រព័ន្ធ Window ពុំ​សូវ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ចាប់អារម្មណ៍​នោះទេ ប៉ុន្តែ​ក្រុមហ៊ុន​មើលឃើញថា​ខ្លួន​អាច​នឹង​មានឱកាស​ចុងក្រោយ​មួយទៀត​ដើម្បី​ទទួលបាន​ជោគជ័យ នៅពេលដែល​បង្ហាញ​ទូរស័ព្ទ Surface Phone​។ ក្រុមហ៊ុន​សង្ឃឹមថា ទូរស័ព្ទ "Surface Phone" របស់ខ្លួន​អាចមាន​ប្រជាប្រិយភាព​ដូច​ថេ​ប្លេ​ត Surface​។

​ប្រធាន​ផ្នែក​ទីផ្សារ​របស់ Microsoft លោក Chris Capossela បាន​និយាយថា ក្រុមហ៊ុន​មិន​គ្រាន់តែ​ចង់​ឲ្យ​អ្នក​ប្រើ​មាន​អារម្មណ៍​គ្រាន់តែ​ជា​ទូរស័ព្ទ​ធម្មតា​ដូច​គេ​ដូច​ឯង​នោះទេ គឺ​ក្រុមហ៊ុន​ចង់​ឲ្យ​អ្នក​ស្រឡាញ់ Window ទាំងអស់​ទទួលបាន​ប​ទ​ពិសោធន៍​ថ្មី​ប្លែក​មិន​ធ្លាប់​ឃើញ​ពីមុនមក​។ ទោះយ៉ាងណា លោក​បាន​ទទួលស្គាល់ថា ក្រុមហ៊ុន​នៅមាន​ការងារ​ត្រូវធ្វើ​ច្រើន​ទៀត​ចំពោះ​ផលិតផល​ទូរស័ព្ទ​ថ្មី​របស់ខ្លួន​។

​នៅក្នុង​កម្មវិធី​ផ្សាយ "Windows Weekly" លោក​បាន​និយាយថា "​ខ្ញុំ​យល់ថា​យើង​ត្រូវតែ​ធ្វើ​ការងារ​អស្ចារ្យ​ច្រើន​ទៀត​" ដើម្បី​ធ្វើ​ឲ្យ​អ្នកគាំទ្រ Apple "​ពិចារណា​មុនពេល​ទិញ iPhone 7"​។

​ខណៈ​ក្រុមហ៊ុន Microsoft ទទួលបាន​ជោគជ័យ​ជាមួយនឹង​ថេ​ប្លេ​ត និង Laptop  ចំណែក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​នេះ​គឺមាន​ត្រឹមតែ ៣ ភាគរយ​ប៉ុណ្ណោះ​ទូទាំង​សកលលោក​។

​ទូរស័ព្ទ Surface Phone ថ្មី​នេះ​នឹង​ដំណើរការ​លើ​ប្រព័ន្ធ Window 10 ដែលជា​ប្រព័ន្ធ​ប្រតិបត្តិការ​ចុងក្រោយបង្អស់​របស់​ក្រុមហ៊ុន​។ ហើយ​វា​មានមុខ​ងារ​តេ​ចេញ​ដ៏​ថ្មីស្រឡាង​ហៅថា Continuum ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ប្រើ​វា​ជា​ទូរទស្សន៍ ឬ​ជា​តេ​ឡេ​បញ្ជា ហើយក៏​អាច​ប្រើ​វា​សឹងតែ​ដូច​កុំព្យូទ័រ​ដែរ​៕

 

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

មតិយោបល់