adverise with khmeread Girls efforts for boyfriends dinner wasted after he suddenly changes plans this is what she did instead world of buzz 3

ការប្រឹងប្រែង​របស់​មិត្តស្រី​ក្នុងការ​ចម្អិន​អាហារ​ជូន​មិត្ត​ប្រុស​ក្លាយជា​អសារ​បង់​ព្រោះ​មិត្ត​ប្រុស​ប្តូរ​ផែនការ​! នេះ​ជា​អ្វីដែល​កើតឡើង​បន្ទាប់​

    ​នៅ​ជប៉ុន​ទម្លាប់​ចម្អិន​អាហារ​គឺ​ត្រូវ​រង់ចាំ​យូរ​បន្តិច​ទម្រាំ​ជួបជុំគ្នា​ដើម្បី​រីករាយ​ទទួលទាន​ជាមួយគ្នា​។ 

​    ​ការធ្វើការ​លើស​ម៉ោង​គឺជា​រឿង​ធម្មតា​មួយ​នៅ​ជប៉ុន ដូច្នេះ​នៅពេល​រង់ចាំ​មនុស្ស​ជាទី​ស្រឡាញ់​យូរពេក ឬ ពួកគេ​មិន​បានមក​ពិសា​អាហារ​ជុំគ្នា អ្នក​ដែល​រៀបចំ​អាហារ​ត្រូវ​ទទួលទាន​តែម្នាក់ឯង ហើយ​អាហារ​នៅសល់​គឺ​យកទៅ​ក្លាសេ​ទុក​។ 

​    ​ដោយឡែក​ចំពោះ​មិត្តស្រី​ដែលមាន​គណនី Twitter @Ga0go ឯណេះ​វិញ​គឺ​មិន​ដូច្នោះ​ទេ​។ នាង​បាន​ចាក់​អាហារ​ចម្អិន​ហើយ​ជាច្រើន​មុខ​ចូលក្នុង​ឡា​បូ​លាងចាន ដោយសារ​មិត្ត​ប្រុស​តេ​ប្រាប់ថា​មិត្តភក្តិ​បបួល​ផឹក ដូច្នេះ​មិនបាន​ទៅផ្ទះ​នាង​ទេ​។ 

​    ​ជា​ទម្លាប់​ការចេញ​ទៅ​ផឹកស៊ី​ក្រៅ​នៅ​ជប៉ុន​មានន័យថា ពួកគេ​នឹង​ទៅ​ភោជនីយដ្ឋាន​ដែលមាន​អាហារ​ចម្រុះ​មុខ និង​គ្រឿង​ស្រវឹង​គ្រប់មុខ​។ 

​    ​ដោយ​ខឹង​មិត្ត​ប្រុស​ពេក នាង​បាន​ថត​វីដេអូ​នេះ​បង្ហោះ​ឱ្យមើល​លើ Twitter តែម្តង​ដើម្បី​បង្ហាញ​ការខកចិត្ត​ខ្លាំង​របស់​នាង​។​

​    ​មាន​អ្នក​បញ្ចេញមតិ​លើ​វីដេអូ​នោះ​ថា​នាង​ខ្ជះខ្ជាយ​ម្ហូបអាហារ​ណាស់ ប៉ុន្ដែ​អ្នក​ផ្សេងទៀត​និយាយថា ពួកគេ​យល់​ពី​អារម្មណ៍​របស់​នាង​៕

 

adverise with khmeread
ប្រភព៖ worldofbuzz

អ្នកនឹងចូលចិត្ត

មតិយោបល់