adverise with khmeread C18ca0f9 e729 438c 95d0 494b788782e9

ដល់​ណា​ក៏មាន​គ្រឿងញៀន​...​តែ​គេច​មិន​រួច​ពី​ភ្នែក​សមត្ថកិច្ច

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុង​ករណី​ចែកចាយ​សារធាតុ​ញៀន​ខុសច្បាប់​ នា​ថ្ងៃទី​០៤​ សីហា​ ឆ្នាំ​២០១៦​​ វេលា​ម៉ោង​៨​ និង​០៨​នាទី​យប់​នៅ​ចំណុច​លើផ្លូវ​មុខ​អ្នកតាចិន ភូមិ​អរិយ​ក្សត្រ ឃុំ អរិយ​ក្សត្រ  ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ងួន សុខ​ជា ហៅពែ​ក ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើ​ម្ហូប​ការ ទីលំនៅ ភូមិ​ព្រែ​កតា​កូវ ឃុំ ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។​

    វត្ថុតាង​ចាប់យក ១-​ម្សៅ​ក្រាម​ពណ៌​សរ​ថ្លា សង្ស័យ​សារធាតុ​ញៀន​០១​កញ្ចប់​តូច, ២-​ទូរស័ព្ទ​០២​គ្រឿង​,​ម៉ាក​Nokia ចុច​ពិល ពណ៌​ខ្មៅ​០១,​ ម៉ាក​សាំ​ស៊ុ​ង​1050 ពណ៌​ខ្មៅ​មួយ​, ៣-​សំបក​ធៀប​ការ​មួយ​, ៤-​កាំបិត​តាំង​តោ​មួយ​, ៥-​កូនកាំបិត​ចិតបន្លែ​មួយ​, ៦-​ប្រដាប់​កោស​បន្លែ​មួយ​, ៧-​កាបូបស្ពាយ ពណ៌​ឈាមជ្រូក​មួយ​ និង៨-​ម៉ូតូ​០១​គ្រឿង​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ស្លាកលេខ ភ្នំពេញ 1P-1687។​

    ប៉ូលិស​បន្តថា ដំបូង​សមត្ថកិច្ច​បានកំណត់​មុខសញ្ញា ដាក់​កម្លាំង​តាមរក​ឃើញ​មុខសញ្ញា​ឈ្មោះ ងួន សុខ​ជា ហៅ ពែ​ក កំពុង​ចែកចាយ​សារធាតុ​ញៀន​នៅ​ចំណុចកើតហេតុ​ខាងលើ​កម្លាំង​សមត្ថកិច្ច បាន​ឃាត់​ឆែកឆេរ​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​០១​កញ្ចប់​តូច​ហើយ​បាន​ឃាត់ខ្លួន​នាំយកមក​ប៉ុស្តិ៍​រដ្ឋបាល​អរិយ​ក្សត្រ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់