adverise with khmeread 1

Ajax ផ្តល់ឱកាស​ដល់ Balotelli សាង​អនាគត​ថ្មី បន្ទាប់ពី​ឆ្លងទៅ​វគ្គ​ជម្រុះ Champions League ជុំ​ចុងក្រោយ​

    ​Ajax ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បង្កើន​ការចាប់អារម្មណ៍​របស់​ពួកគេ​លើ​កីឡាករ​មិនសូវ​ចេះ​ចុះសម្រុង​ជាមួយ​អ្នកដទៃ​របស់​ហង្ស​ក្រហម Liverpool គឺ​កីឡាករ Mario Balotelli បន្ទាប់ពី​ទទួលបាន​ឱកាស​ឆ្លងទៅ​កាន់​វគ្គ​ជម្រុះ​ចុងក្រោយ​នៃ​ដំណើរ​ប្រជែង​ពាន​កំពូល​ក្លឹប​អឺរ៉ុប Champions League​។​

​    ​តារាបាល់ទាត់​វ័យ ២៥​ឆ្នាំ​រូបនេះ​នឹងមិន​បានរួម​ការងារ​នៅក្រោម​ជាមួយ​លោក Jurgen Klopp ឡើយ ហើយនឹង​ត្រៀមខ្លួន​បើក​ចិត្ត​សម្រាប់​ក្លឹប​ដ៏​មាន​កិត្យានុភាព​ដូចជា Ajax ជាដើម ជាពិសេស​នៅពេល​ក្លឹប​នោះ​ជាប់​លេង​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប​។​

​    ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​ត្រូវគេ​ទុកឱ្យ​ធ្វើការ​ហ្វឹកហាត់​កាយសម្បទា​នៅឯ​ជំរំ​ហ្វឹកហាត់ Melwood ខណៈដែល Klopp បាន​ដឹកនាំ​ឈុត​ដំបូង​របស់គាត់​ធ្វើដំណើរ​ទៅកាន់​ប្រកួត​មិត្តភាព​នៅក្នុង​សហរដ្ឋអាមេរិក​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់