adverise with khmeread 22c5e8dd 5637 4000 a2eb cba48e67fa32

អត្ត​ព​លិ​ក​ពិការ​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​កនៅ​ប្រេ​ស៊ី​ល នា​ខែកញ្ញា ឆ្នាំ​២០១៦

    ភ្នំពេញ ៖ លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​បានប្រកាស​ឱ្យដឹង​កាលពី​ម្សិលមិញ នៅ​ទីស្នាក់ការ​របស់ខ្លួន​ថា «​កីឡាករ​ប្រណាំង​រទេះ​របស់​កម្ពុជា វ៉ាន វ៉ុ​ន នឹងត្រូវ​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​កីឡា​កម្រិត​ពិភពលោក ប៉ា​រ៉ា​ឡាំ​ពិ​ក នៅ​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល នា​ខែកញ្ញា​ខាងមុខនេះ បន្ទាប់ពី​ព្រឹត្តិការណ៍ អូឡាំពិក​ហ្គេម បានបញ្ចប់​ជា​ស្ថាពរ​រួចរាល់​ហើយ​នោះ​»​។​

    លោក​បាន​បញ្ជាក់ថា កីឡាករ​ពិការ វ៉ាន វ៉ុ​ន ជា​ម្ចាស់​មេដាយមាស​កីឡា​រទេះ កាល ASEAN Para Games នៅ​មី​យ៉ាន់​ម៉ា គឺជា​អត្ត​ព​លិ​ក​កម្ពុជា​តែ​ម្នាក់​គត់ ដែល​បានទទួល​សិទ្ធិ​អនុគ្រោះ Wild Card ទៅ​ចូលរួម​កីឡា អូឡាំពិក​លើក​នេះ​។ 

    លោក​យី វាសនា ចង់​ឲ្យ​វ៉ាន វ៉ុ​ន បាន​ចូល​តាម​ប្រព័ន្ធ​គុណភាព តែ​សមត្ថភាព​របស់​កម្ពុជា​យើង នៅមានកម្រិត​។ 

    បច្ចុប្បន្ន វ៉ាន វ៉ុ​ន មាន​សិទ្ធិ​ផល​ល្អប្រសើរ​ជាង​មុន ដោយ​ប្រណាំង​លើ​វិញ្ញាសា​១០០​ម៉ែត្រ បាន​ប្រើប្រាស់​ថិរវេលា​ជាង​១៤​នាទី ។ ចំណែកឯ​ជើងឯក​ពិភពលោក ក្នុង​ចម្ងាយ​១០០​ម៉ែត្រ​ដូចគ្នា ធ្វើ​សម្រេច ក្នុង​ថិរវេលា​១៤​នាទី បន្តិចបន្តួច​ប៉ុណ្ណោះ​។ 

    ទោះជា​យ៉ាងនេះ​ក៏​គេ​មិនទាន់​អស់សង្ឃឹម​នោះទេ  គេ​នៅមាន​ពេលវេលា​ហ្វឹកហាត់​ច្រើន​ទៀត​នៅឡើយ ។ ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​ក លើក​នេះ កម្ពុជា​បាន​បញ្ជូន​ប្រ​ភិ​ភូ​របស់ខ្លួន​តែ​៣​រូប ប៉ុណ្ណោះ បូករួម​ទាំង​កីឡាករ​មួយរូប​នេះ​ផង​។ 

    លើក​នេះ វ៉ាន វ៉ុ​ន លេង​តែមួយ​វិញ្ញាសា​ប៉ុណ្ណោះ គឺ​ប្រណាំង​រទេះ ១០០​ម៉ែត្រ​។ ពេលនេះ​មួយថ្ងៃ​គេ​ហាត់ ២​ម៉ោង​ទៅ​២​ម៉ោង​កន្លះ ដោយពេល​ខ្លះ​ហាត់​ល្បឿន ពេលខ្លះ​ហាត់ បច្ចេកទេស និង​ពេលខ្លះ​ហាត់​កម្លាំង ។​

    ក្នុងឱកាស​សន្និសីទ​សារពត៌មាន​នោះដែរ លោក​យី វាសនា បាន​តម្លើង​ធ្នូ​មួយគ្រឿង ដែលជា អំណោយ​របស់​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​ប្រទេស​កូរ៉េ ដែល​ធ្នូ​នេះ​មានតម្លៃ ជាង​១​ម៉ឺន​ដុល្លារ​សហរដ្ឋ អាមេរិក​។ 

    លោក​បាន​អះអាងថា ប៉ា​រ៉ា​ឡាំ​ពិ​ក​សាធារណរដ្ឋ​កូរ៉េ​នឹង​ផ្តល់​កាំភ្លើង សម្រាប់​ប្រកួត​កីឡា ទៀតៗ​ផងដែរ​។​

    សូមបញ្ជាក់ថា គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បានប្រគល់​វិញ្ញាបនបត្រ​ថ្លែងអំណរគុណ ជូន​ដល់​អ្នកសារព័ត៌មាន​កីឡា និង​អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​កម្ពុជា​ទាំងអស់​, មន្ត្រី​ពេទ្យ​ព្រះ​កេតុមាលា​, និង​ដៃគូ​ឧបត្ថម្ភ​គ្រូ​នានា ដែល​បាន​ចូលរួម​ជ្រោមជ្រែង​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍ ASEAN Para Games លើក​ទី​៨ កន្លងមក ជូន​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ផងដែរ​៕​

adverise with khmeread

មតិយោបល់