adverise with khmeread Afb07502 ab94 48e4 938c 2039b79ba970

អត្ត​ព​លិ​ក​ចុះឈ្មោះ​បាន​ជាង​២០០០​នាក់​ចូលរួម​ក្នុង​ ព្រឹត្តិការណ៍​រត់ប្រណាំង​ចក្រភព​អង្គរ នៅ​ព្រឹក​ថ្ងៃអាទិត្យ ចុង​សប្តាហ៍​នេះ

    ភ្នំពេញ ៖ អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ ដែល​បាន​ចុះឈ្មោះ​ចូលរួម​ក្នុង​ទិវា​រត់ប្រណាំង​ចក្រភព​អង្គរ លើក​ទី​៣ ប្រចាំឆ្នាំ​២០១៦ ដែល​នឹង​ចូលមក​ដល់​នា​ព្រឹក​ថ្ងៃអាទិត្យ ទី​៧ សីហា ចុង​សប្តាហ៍​នេះ មាន​ចំនួន​បាន​កើនឡើង ២៣០០​នាក់ ខណៈ​ការទទួល​ចុះឈ្មោះ​នឹងត្រូវ​បិទ​បញ្ជី​ត្រឹម​ល្ងាច​ថ្ងៃ​សៅរ៍​ស្អែក​នេះ​។​

    លោក សែម ផល្លា ប្រធាន​ក្រុមហ៊ុន Cambdodia Events Organizer បានប្រកាស​ដល់​មហាជន ទាំង​ជាតិ និង​អន្តរជាតិ ដែលមាន​បំណង​ចង់​ចូល រួម​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រភព​អង្គរ លើក​ទី​៣ ប្រចាំឆ្នាំ​២០១៦​នេះ អាច​ចុះឈ្មោះ​នៅ​ថ្ងៃ​សុក្រ​នេះ ឬ​ថ្ងៃ​សៅរ៍ មួយថ្ងៃ​ទៀត​ប៉ុណ្ណោះ ដូច្នេះហើយ​សូម​មហាជន​ចុះឈ្មោះ​ឲ្យ​បាន​រួសរាន់​បំផុត​។ 

    លោក សែម ផល្លា មាន ប្រសាសន៍​បន្ថែមថា មូលហេតុ​ដែល​ព្រឹត្តិការណ៍​រត់ប្រណាំង​នេះ​ទទួលបាន​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ និង​ជន បរទេស គឺ​ដោយសារ​ព្រឹត្តិការណ៍​នេះ​ស្វែងរក​ថវិកា​ពី​ការចុះឈ្មោះ និង​ដៃគូ​ឧបត្ថម្ភ​ពី​បណ្តា​ក្រុមហ៊ុន​នានា ដើម្បី​បរិច្ចាគ​ទៅ​ផ្នែក​មនុស្សធម៌​។ 

    Full Marathon នេះ ក្រៅពី​រត់​ចម្ងាយ​៤២​គីឡូម៉ែត្រ ក៏មាន​វិញ្ញាសា​រត់ ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង ២១​គីឡូម៉ែត្រ និង​១០​គីឡូម៉ែត្រ ដែល​តម្លៃ​នៃ​ការចុះឈ្មោះ​ខុសៗ​គ្នា​ទាំងអស់ សម្រាប់​ជនជាតិខ្មែរ និង​បរទេស​។​

    ទិវា​រត់ប្រណាំង​នេះ ជា​ទិវា​កីឡា​ទេសចរណ៍​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដោយ​តាម​រយៈ​ព្រឹត្តិការណ៍ អន្តរជាតិ​មួយ​នេះ​នឹង​បាន​ក្លាយជា​ប្រយោជន៍​ថ្មី​មួយ​បន្ថែមទៀត ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ និង​កីឡាករ កីឡាការិនី​នានា ក្នុងការ​ស្វែងរក​ថវិកា​សម្បុ​រសធម៌​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​ចំនួន​២ នៅ​ខេត្តសៀមរាប  និង កាកបាទ ក្រហម​កម្ពុជា ជាពិសេស​គឺ​បាន​បំផុសស្មារតី​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុងការ​ការពារ​បរិ​ស្ថាន និង ការពារ​បេតិកភណ្ឌ​ពិភពលោក​ទៀតផង​។​

    សូម​រំលឹកថា កាលពី​ព្រឹត្តិការណ៍​កីឡា​រត់ប្រណាំង Full Marathon លើក​ទី​២ នា​ឆ្នាំ​២០១៥ កន្លងទៅ មាន​អត្ត​ព​លិ​ក​ចូលរួម​ចំនួន ២៦៣០​នាក់​នោះ ក្នុងនោះ​មាន ១៣៧០​នាក់ ជា​បរទេស​ដែល​មកពី​ប្រទេស​ចំនួន​៤២​លើ​ពិភពលោក​៕

adverise with khmeread

មតិយោបល់