adverise with khmeread 1

​តារាបាល់ទាត់ Paul Pogba ហាត់​ប្រដាល់​ត្រៀម​បង្ហាញមុខ​ឱ្យ Man Utd

    ​Paul Pogba កំពុង​រាប់​ថ្ងៃ​ថយក្រោយ មុនពេល​ដែល​គាត់​នឹងត្រូវ​ប្រកាស​ជា​កីឡាករ​របស់​បិសាច​ក្រហម Manchester United ជាថ្មី​ម្តងទៀត ប៉ុន្តែ​គាត់​បានកំណត់​យ៉ាងច្បាស់​ក្នុងការ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចាប់ផ្តើម​ការ​ត្រឡប់​ទៅកាន់​ទឹកដី OId Trafford ជាមួយ​ការហាត់​សម​ដ៏​ញាក់សាច់​មួយ​ក្នុង​ទីក្រុង​ញូវយ៉ក​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​បារាំង​រូបនេះ កំពុង​ចង់បង្ហាញ​ឱ្យ​ច្បាស់​ថា​គាត់​ត្រូវតែ​ស្ថិតក្នុង​ស្ថានភាព​កំពូល​សម្រាប់​ការចាប់ផ្តើម​រដូវ​កាល​ថ្មី​ជាមួយនឹង​ការហ្វឹកហាត់​ប្រដាល់សេរី ខណៈ​ស្ថិតនៅ​ថ្ងៃ​ឈប់សម្រាក​ក្នុង​សហរដ្ឋអាមេរិក​។​

​    ​ខ្សែបម្រើ​ក្រុម​សេះបង្កង់ Juventus រូបនេះ គឺ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​ផ្ទេរ​កំណត់ត្រា​ពិ​ភ​លោក ១០០​លាន​ផោន (​ជាង​១៣១​លាន​ដុល្លារ​) ដើម្បី​ត្រឡប់​ទៅកាន់​លី​ក​កំពូល​អង់គ្លេស Premier League វិញ និង​អាចជា​ភ្លើង​បញ្ឆេះ​ក្តីសង្ឃឹម​ក្នុងការ​ដឹកនាំ​របស់ Jose Mourinho ឆ្ពោះទៅកាន់​តំណែង​ជើងឯក អំឡុង​យុទ្ធនាការ​ដំបូង​របស់គាត់​នៅ​ទឹកដី Old Trafford៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់