adverise with khmeread 350549ff fcdb 4dd9 a984 05540b54defd

ប្លន់់ឥតល្ហែ! ស្រ្តីចំណាស់ម្នាក់ត្រូ​វចោរប្លន់ប្រាក់អស់បួនពាន់ដុល្លារ ទៅសម្ងំលេបថ្នាំពុលត្រូវប្ដីឃើញទាន់(មានវីដេអូ)

    ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​ជន​ស​ង្ស​យ័​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ឈប់​យក​កាំបិត​ភ្ជង់​ប្លន់​ទាំង​ព្រឹក​នៅ​ផ្សា​រស្ទឹង​មាន​ជ័យ​ចាស់យកលុយ​ចំនួន​៤​ពាន់​ដុល្លារ​និង​មាស​២​ជី​រួច​គេចខ្លួន​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច។

    អំពើ​ប្លន់​ទាំង​កណ្តាល​ថ្ងៃ​ចែស​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​​ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៥ ​ខែសីហា ​ឆ្នាំ​២០១៦​ស្ថិតនៅ​ផ្សារ​ស្ទឹងមាន​ជ​យ័​ចាស់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    យោងតាម​សម្តី​ស្ត្រី​ដែល​រងគ្រោះ​ឈ្មោះ ឆៃ វង្ស អាយុ​៥៣​ឆ្នាំ​ស្នាក់នៅ​ភូមិ​ទ្រា ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានឱ្យដឹងថា មុនពេលកើតហេតុ​រូបគាត់​បានចេញ​ពី​ផ្ទះ​មក​ផ្សារ​ដើម្បី​ទិញ​នំចំណី​ឱ្យ​ចៅ​របស់គាត់​ញ៉ាំ។  ខណៈពេលដែល​រូបគាត់​កំពុងតែ​ដើរ​តាមផ្លូវ​ក៏មាន​ជនសង្ស័យ​២​នាក់​បានឈប់​ម៉ូតូ​រួច​បាន​ដើរ​មកឈរ​ក្បែរ​គាត់​ហើយ​បាន​ដក​កាំបិត​ភ្ជង់​គំរាម​គាត់​កុំឱ្យ​ស្រែក​បើ​ស្រែ​កវា​នឹង​ចាក់​សម្លាប់​។​

    ដោយ​រូបគាត់​ភ​យ័​ពេក​ក៏បាន​ប្រគល់​ទ្រព្យសម្បត្តិ​ក្នុង​ខ្លួន​ដែលមាន​លុយ​អាមេរិក​ចំនួន​៤​ពាន់​ដុល្លារ​និង​ចិ​ញ្ជៀ​ន​មាស​២​ជី​ឱ្យទៅ​វា ដោយ​ខ្លាចវា​សម្លាប់​។​

    ស្ត្រី​ខាងលើ​បាន​បន្តទៀតថា  ក្រោយពេល​កើតហេតុ​រូបគាត់​បាន​ព្យាយាម​លាក់បាំង​ជាមួយនឹង​ក្រុម​គ្រូ​សារ​ដោយ​មិន​បានមក​ដាក់ពាក្យ​បណ្តឹងនោះទេ​។ រូបគាត់​ក៏បាន​ព្យាយាម​លេបថ្នាំ​សម្លាប់ខ្លួន​តែ​សំណាងល្អ​មិន​ស្លាប់​បាន​ប្តី​គាត់​ជួយ​ទាន់​យកទៅ​ពេទ្យ​ជួយ​ទាន់ពេល​។​

    ប្តី​គាត់​លួងលោម​សួរ​គាត់​ថា​ហេតុ​អី​បានជា​ឯង​លេបថ្នាំ​សម្លាប់ខ្លួន​បែបនេះ​តើ​មានរឿង​អី​? លុះ​ស្ត្រី​ខាងលើ​ទ្រាំលែងបាន​ក៏​ប្រាប់​ប្តី​គាត់​ត្រង់ៗថា​គាត់​ត្រូវ​ចោរប្លន់​យក​ទ្រព្យសម្បត្តិ អស់ហើយ​ទើប​គាត់​លែង​ចង់​រស់​ព្រោះខ្លាច​ប្តី​បន្ទោស​។​

    ទើប​នៅវេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៥ ​ខែសីហា ​ឆ្នាំ​២០១៦​ស្ត្រី​រងគ្រោះ​ខាងលើ​ឈ្មោះ ឆៃ វង្ស អាយុ​៥៣​ឆ្នាំ​ស្នាក់នៅ​ភូមិ​ទ្រា​ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ក្រោយពី​បាន​ស្ត្រី​រងគ្រោះ​ខាងលើ​បាន​រៀបរាប់​ហើយ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ដើម្បីឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ៕

 

adverise with khmeread

មតិយោបល់