adverise with khmeread 1

Neymar ខកចិត្ត​ជាខ្លាំង​ខណៈ​ម្ចាស់​ប្រេ​ស៊ី​ល​បាន​ត្រឹម ០-០ ជាមួយ​អាហ្វ្រិក​ខាងត្បូង​

    ​ក្រុម​ជម្រើសជាតិ​មានប្រៀប​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​ទទួលបាន​លទ្ធផល​ដ៏​គួរឱ្យ​ខកចិត្ត ០-០ ក្នុងជំនួប​ជាមួយ​អាហ្វ្រិក​ខាងត្បូង នៅក្នុង​ការប្រកួត​បើកឆាក​របស់​ពួកគេ​ក្នុង​ព្រឹត្តិការណ៍​កីឡាក​អូឡាំពិក​។​

​    ​ចំណូល​ថ្មី​របស់​ក្រុម​មេឃ​ខៀវ Manchester City កីឡាករ Gabriel Jesus មានឱកាស​ស៊ុត​កៀក​ទីបំផុត ប៉ុន្តែ​បែរជា​មិនអាច​ស៊ុត​ចូល​គ្រាប់​ងាយ​មុខ​ទី​ទៅវិញ​។​

​    ​ក្រុម​ជម្រើសជាតិ​អាហ្វ្រិក​ខាងត្បូង​បានបញ្ចប់​ការប្រកួត​ជាមួយនឹង​កីឡាករ ១០​នាក់​ប៉ុណ្ណោះ បន្ទាប់ពី Mothobi Mvala ត្រូវបាន​បណ្តេញចេញ​សម្រាប់​ការប្រព្រឹត្ត​កំហុស​ពីរលើក​ទៅ​គូប្រកួត​របស់ខ្លួន​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់