adverise with khmeread 13900403 1026530487461866 1131792683 n

ញាក់សាច់! ធ្លាប់តែឮភ្លុកដំរីចាប់នៅស្រុកគេ ឥឡូវនៅខ្មែរយើងចាប់បានមិនធម្មតាដែរ

    ព្រះសីហនុ ៖ (​ដំណឹង​បឋម​)​ អជ្ញាធរ​នៅ​មាត់ច្រកកំពង់ផែស្វ័យតក្រុងព្រះសីហនុ បាន​រក​ឃើ​ញ​ភ្លុក​ដំរី​ ដែល​ឈ្មួញ​លួច​បង្កប់​ដាក់​ក្នុង​កុង​តឺ​ន​រ័​ផ្ទុកទំនិញ​ជាមួយ និង​គ្រាប់ពោត ហើយ​នៅវេលា​ថ្ងៃត្រង់​ថ្ងៃទី​៥​ សីហា​ ២០១៦​នេះ មន្ត្រី​ចំរុះ​ក៏បាន​បើ​ក​កុង​តឺ​ន​រ័​ពិនិត្យ​ជា​ផ្លូវការ ដោយ​ថ្លឹង​រាប់​ចំនួន​ឃើញ​ភ្លុក​ដំរី​ទាំងអស់នេះ​មាន​ ចំនួន​ជិត​៤០០គីឡូក្រាម​។​

    បើតាម​លោក​ គិន លី​ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ប្រចាំ​កំពង់ផែស្វ័យតក្រុងព្រះសីហនុ​បានឱ្យដឹងថា ភ្លុក​ដំរី​ទាំងអស់នេះ​ឈ្មួញ​លួច​នាំចូល​ពី​តំបន់​ប្រទេស​អាហ្វ្រិក​ឆ្លងកាត់​មក​កម្ពុជា ដែល​អាច​នឹង​នាំ​បន្ត​ទៅកាន់​ប្រទេស​ទី​៣​មួយណា​ទៀត ប៉ុន្តែ​ត្រូវ​ទប់ស្កាត់​ដោយ​អជ្ញាធរ​នៅ​ច្រ​កំពង់ផែ​។

    ​ទោះជា​យ៉ាងនេះ​មន្ត្រី​សមត្ថកិច្ច​ពាក់​ព័​ន្ធដែល​ចុះ​ត្រួតពិនិត្យ​ថ្លែង​ស្រដៀងៗ​គ្នា​ថា ម្ចាស់​ទំនិញ​បានគេច​ខ្លួន​ និង​បោះបង់ចោល​ទំនិញ​នេះ​យូរ​មក​ហើ​យ ក្រោយពី​អជ្ញាធរ​នៅ​មាត់ច្រក​កំពង់ផែធ្លាប់​ឃាត់​ចាប់បាន​ភ្លុក​ដំរី​ដូចគ្នានេះ​រួច​ម្តង​មក​ហើ​យ​កាលពី​ឆ្នាំ​២០១៤៕

adverise with khmeread

មតិយោបល់