adverise with khmeread Index

ក្តីសង្ឃឹម​លើក​ពាន​រប​ស់ Arsenal កាន់តែ​ខ្ពស់​បន្ទាប់ពី​យកឈ្នះ Newcastle ហើយ Leicester ស្មើ​

កាំភ្លើង​ធំ Arsenal បាន​រំកិល​ឡើងមក​កំពូល​តារាង​លើស Leicester ពីរ​ពិន្ទុ​បន្ទាប់ពី​យកឈ្នះ​លើ Newcastle ១-០ កាលពី​យប់​ថ្ងៃ​សៅរ៍​។ កាំភ្លើង​ធំ​ប៊ិះ​តែ​នឹង​បាន​ត្រឹម​លទ្ធផល​សូន្យ​ស្មើ​ទៅហើយ តែ​សំណាងល្អ​បាន​ខ្សែការពារ Laurent Koscielny ស៊ុត​កៀក​បង្គោល​ទី​យកឈ្នះ​នៅ​នាទី​ទី ៧២​។

​ក្រុម​សារិកា​ព្រៃ​សមតែ​នឹង​បាន​មួយ​ពិន្ទុ​ត្រឡប់ទៅផ្ទះ​វិញ​បន្ទាប់ពី​ធ្វើការ​កៀបសង្កត់​ក្រុម​កាំភ្លើង​ធំ​យ៉ាងខ្លាំង​ក្នុង​តង់​ទី​ពីរ​។ កីឡាករ Georginio Wijnaldum សឹងតែ​រកបាន​មួយ​គ្រាប់​តាម​ស្មើ​ទៅហើយ​តែ​បាន Petr Cech សង្គ្រោះ​ទាន់​។

​ការប្រកួត​នេះ​មិនសូវ​ជា​ល្អមើល​ប៉ុន្មាន​ទេ​សម្រាប់​កាំភ្លើង​ធំ តែ​វា​ជា​ជ័យជម្នះ​ដែល​ជួយ​រក្សា​ជំនឿ​ចិត្ត​ក្នុង​ក្រុម​នេះ​ដើម្បី​បន្ត​ក្តី​សុបិន​គ្រង​ពាន Premier League រដូវ​កាល​នេះ​។

​ដោយឡែក​ក្រុម​ប្រជែង​ពីក្រោយ​ពីរ​ទៀត​គឺ ក្រុម​លេខ ២ Leicester បាន​ត្រឹម​ស្មើ ០-០ ជាមួយ Bournemouth និង ក្រុម​លេខ ៣ Man City បាន​យកឈ្នះ Watford ២-១ តាម​ពីក្រោយ​កិតៗ​។ លទ្ធផល​ស្មើ​របស់ Leicester គឺជា​កម្លាំង​ជម្រុញ​ដ៏​ខ្លាំង​ដល់ Arsenal ក្នុង​ការរំពឹង​ដណ្តើមពាន​ក្នុងឆ្នាំនេះ​៕  

adverise with khmeread

មតិយោបល់