adverise with khmeread 4c2c4d7b d3a0 4cdf 8bb3 85b9694f55bf

កម្មករ​រោងចក្រ​ស្មា​ត​ភី​ហ្គា​មេន​ប្រមាណ​៣៧​នាក់​បាន​ដួលសន្លប់​ខណៈ​ពេលកំពុង​បំពេញការងារ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ កម្មការិនី​រោងចក្រ​ស្មា​ត​ភី​ហ្គា​មេន ​ប្រមាណ​ជា​៣៧​នាក់ ​បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ រួច​ដឹក​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ខណៈពេល​កំពុង​បំពេញ ការងារ​នៅក្នុង រោងចក្រ​កាលពី​វេលា​ម៉ោង​១០ ​និង​២០​នាទី​ព្រឹក​ថ្ងៃទី​០៥​ ខែសីហា​នេះ​។ ​រោងចក្រ​ស្មា​ត​ភី​ហ្គា​មេន មាន​ទីតាំងនៅ​ភូមិប​ន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ​ដែលជា​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ មានកម្ម​ករក​ម្មការ​នី​សរុប​ប្រមាណ ៨០០​នាក់។ 

    ប្រភពព័ត៌មាន​ពី​កម្មករ ​និង​ក្រុម​សហជីព​បានឱ្យដឹងថា មុនពេល​កើតហេតុ​គឺ កម្មករ​កម្មការិនី​ទាំងនោះ​កំពុង​បំពេញការងារ​នៅក្នុង​រោងចក្រ​ដូច​សព្វមួយដង។ លុះដល់​វេលា ម៉ោង​ប្រមាណ​ជា​១០ ​និង​២០​នាទី ស្រាប់តែ​មានកម្ម​ការិនី​ម្នាក់​បាន​ដួលសន្លប់ និង​កម្មការិនី ប្រមាណ​ជាង​៣០​នាក់​ទៀត​ទន់ដៃទន់ជើង​រួច​ដល់​សន្លប់​ជា​បន្តបន្ទាប់​តែម្តង។

    ភ្លាមៗ​នោះ​កម្មការិនី​ទាំងនោះ​ត្រូវបាន​ចាត់​បញ្ជូន​តាមរយៈ​រថ​យន្ត​ខ្លះ​និង​តាម​រ៉ឺម៉ក​ខ្លះ​ដឹក​មកកាន់​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ភ្លាម​ដើម្បី​សង្គ្រោះ។​

    តាម​ការបញ្ជាក់​ពី​ក្រុមគ្រូពេទ្យ​បាន​សន្និដ្ឋានថា កម្មការិនី​ទាំងនេះ​បាន​រួច​ពី​គ្រោះ​ធ្ងន់ធ្ងរ​ហើយ។ ពួកគាត់​មាន​អាកា​រៈ​ទន់ដៃទន់ជើង ដោយសារ​មាន​កម្លាំង​ខ្សោយ។​

    ពុំមាន​ការបញ្ជាក់​អះអាង​ណាមួយ​ពី​មូល​ហេតុ ដែល​បណ្តាលឱ្យ​កម្ម​ការ​នី​ទាំង នោះ​ដួលសន្លប់​ជា​បន្តបន្ទាប់​រហូត​ប្រមាណ​៣៧​នាក់​នេះ​ទេ។

    ប៉ុន្តែ​នាពេល​កន្លងមក​បញ្ហា ដែល​ផ្តើម​ឱ្យមាន​ការដួលសន្លប់​បែបនេះ គឺ​ទី​១-​អាច​បណ្តាលមកពី​ភាព​ល្ហិតល្ហៃ​អស់កម្លាំង របស់​កម្មករ​ទើប​ដួលសន្លប់ និង​កម្មករ​ផ្សេងទៀត​ឃើញ​សភាព​បែបនេះ​ក៏​ចាប់ផ្តើម​ស្លុត​អារម្មណ៍​រួច​ដួលសន្លប់​តៗ​គ្នា​តែម្តង និង​ទី​២​អាច​បណ្តាលមកពី​បរិស្ថាន​មិនល្អ​ដោយសារ​ សារធាតុគីមី​សាយភាយ​ចេញពី​សាច់​ក្រណាត់​។ 

    គួរបញ្ជាក់​ផងដែរ​ថា រោងចក្រ​ជាច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​កសាងឡើង​តាម លក្ខណៈ​ស្តង់ដារ​បច្ចេកទេស ដោយមាន​ទំហំ​និង​កម្ពស់​ត្រឹមត្រូវ  មាន​ម៉ាស៊ីន​បឺត​ខ្យល់ កខ្វក់​ចេញមកក្រៅ និង​កង្ហា​គ្រប់គ្រាន់។ ប៉ុន្តែ​ក៏មាន​រោងចក្រ​មួយចំនួនទៀត​មិន​ស្ថាបនា​ឡើង តាម​ស្តង់ដារ​បច្ចេកទេស​នោះទេ ដូចជា​ទីធ្លា​តូចចង្អៀត ដំបូល​ទាប​ពេក​បង្ក​ឱ្យ​ក្តៅ​ខ្លាំង ពុំមាន​ម៉ាស៊ីនបូមខ្យល់​ចេញ និង​កង្ហា​គ្រប់គ្រាន់​នោះទេ ដែលជា​ហេតុ​ធ្វើឱ្យ​កម្មករ​ទាំង នោះ​រង​សម្ពាធ​បរិយាកាស​ពេល​បំពេញការងារ​រៀងរាល់ថ្ងៃ​បង្ក​ឱ្យ​ខ្សោយ​រាងកាយ​តែម្តង។

    កត្តា​គួបផ្សំ​មួយទៀត គឺ​កម្ម​ការ​នី​ដែល​គាត់​ជានា​រី​ទន់ខ្សោយ​ស្រាប់​ផង និង​ការ​ទទួលទាន ម្ហូបអាហារ​ប្រចាំ​មិន​គ្រប់​ថាមពល​ដែល​ខ្លួន​បាត់បង់​ផង ទើប​ធ្វើឱ្យ​ងាយ​រងគ្រោះ​បែបនេះ៕


 

adverise with khmeread

មតិយោបល់