adverise with khmeread Cristiano ronaldo real wink large trans  qvzuuqpflyliwib6ntmjwfsvwez ven7c6bhu2jjnt8

Christiano Ronaldo នឹងបន្តអនាគតជាមួយក្លឹប Real Madrid រហូតដល់ឆ្នាំ២០២១

          ខ្សែប្រយុទ្ធ Cristiano Ronaldo គ្រោងនឹង​ចុះកិច្ច​សន្យា​ថ្មី​នៅ​ក្លឹប Real Madrid​ ដែរអាចនឹងធ្វើ​ឲ្យ​កីឡាករ​រូបនេះ​បន្ត​នៅអេស្ប៉ាញ​ដល់​ឆ្នាំ​២០២១។

          បន្ទាប់ពី​ជួយ​ឲ្យ​ក្រុម​ព័រទុយហ្គាល់ឲ្យលើក​ពាន​ Euro 2016 កីឡាករ Ronaldo ពេលនេះ​កំពុងស្ថិតក្នុងដំណើរ​កម្សាន្ត​នៅ​ក្រុងម៉ាយអាមី​។ Ronaldo បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​ប្រ​ធាន​ក្លឹបរៀល​ម៉ាឌ្រីដ Florentino Perez ជុំវិញ​កិច្ច​សន្យា​ថ្មី។ ​ប្រហែលជា​គ្មាន​ការកែប្រែ​ច្រើនទេ ចំពោះ​កិច្ច​សន្យា​បច្ចុប្បន្ន​ដែល​មាន​ទឹក​ប្រាក់​១៦,៥​លាន​ផោន​ក្នុងមួយឆ្នាំ ហើយ Real Madrid ​ប្រហែល​ជា​ផ្តល់​អាទិភាព​លើ​ការពន្យារ​ពេល​វេលានៅជាមួយក្លឹបនេះ។

          គ្រូបង្វឹកក្លឹប Real Madrid លោក Zinedine Zidane បាន​ផ្តល់​ពេល​សម្រាក​បន្ថែម​ទៀត​ដល់​កីឡាករ​ Ronaldo បន្ទាប់ពី​កីឡាករ​រូបនេះ​បាន​ចំ​ណាយ​ពេល​វេលា​ជាមួយក្រុម​ជម្រើស​ជាតិ​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​ European Championship ក្នុង​ប្រទេសបារាំង។ Ronaldo រងរបួស​ក្បាលជង្គង់​ខាងឆ្វេង​ អំឡុង​ជោគជ័យ​ជាមួយ​ក្រុម​ព័រទុយហ្គាល់​លើ​ក្រុម​បារាំង​ក្នុងវគ្គ​ផ្តាច់ព្រ័ត្រ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់