adverise with khmeread Pogba and ravel

Rio Ferdinand: Man Utd មានកីឡាករយុវជនដែលល្អជាង Pogba ទៅទៀត

          ប្រសិនបើ​អ្វីៗ​ដំណើរ​ការទៅ​ដូចដែល​បាន​គ្រោងទុក​កីឡាករ​ Paul Pogba នឹង​ក្លាយជា​កីឡាករ​ដែល​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេបំផុត​ក្នុង​ប្រវត្តិបាល់​ទាត់។ ក្លឹប Man Utd នឹង​ទិញ​កីឡាករ​របស់​ក្លឹប Juventus ​រូបនេះ​ក្នុង​តម្លៃ​១០០​លាន​ផោន​។ 

ប៉ុន្តែ អតីត​ខ្សែការពារ​​ Man Utd កីឡាករ​ Rio Ferdinand អះអាងថា មាន​កី​ឡា​ករ​ម្នាក់ ដែលចេញពីថ្នាលរបស់​​ Man Utd ​​មាន​សមត្ថភាព​ខ្ពស់​​ហើយសូម្បីតែ​​ Pogba​ ក៏តែងតែ​តាម​មើល​​និង​កោតសរសើរ​ដែរ។

          កីឡាករ Ravel Morrison ពិតជា​មាន​សមត្ថភាព​អស្ចារ្យ ហើយ Ferdinanad ​បាន​និយាយថា គាត់គឺជា​កីឡាករ​វ័យ​ក្មេង​ដែលមិន​ធ្លាប់ជួប​ ទាំង​ស្មារតី​ និងទេពកោសល្យ​​ Morrison ពិតជា​ក្មេង​ដែល​មាន​សមត្ថភាព​ខ្ពស់ដែល​ខ្ញុំ​មិន​ធ្លាប់ឃើញ​ក្នុងជី​វិតរបស់​ខ្ញុំ គាត់​ល្អជា​ង Joe Cole កាលនៅក្មេងទៅទៀត។

          បច្ចុប្បន្ន Morrrison ​ត្រៀម​កសាងអាជីព​ជាមួយក្លឹប Lazio បន្ទាប់ពី​បរាជ័យ​នៅ​ក្នុងពេល​វេលា​ខ្ចីជើង​ជាមួយក្លឹប Birmingham, QPR និង Cardiff City៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់