adverise with khmeread Ashley web

Everton នឹងដាក់សំណើថ្មី១២លានផោនដើម្បីផ្ទេរ Ashley Williams

          ដោយសារ​សំណើ​ដំបូង​១០​លាន​ផោន​របស់ Everton​ ដើម្បីផ្ទេកីឡាករ Ashley Williams ត្រូវក្លឹប Swansea ​ច្រាន​ចោល​ ក្លឹប​ Everton ​នឹងសម្រួល​សំណើ​ថ្មីដែលមានទឹកប្រាក់១២​លាន​ផោន​សម្រាប់ប្រធានក្រុមក្លឹបមួយនេះ។​ក្លឹប Swansea ក៏បានទទួល​ស្គាល់ថា កីឡាករ​សញ្ជាតិ​វ៉េលរូបនេះ​អន្ទះសា​ចង់​ពិភាក្សា​ជា​មួយ​ក្លឹប​ហើយ​សង្ឃឹម​ថា នឹងអាចសម្រេច​កិច្ច​ព្រម​ព្រៀង​នាពេល​ឆាប់ៗ​នេះ។

          ប្រធានក្រុម​វ័យ​៣១​ឆ្នាំ​រូបនេះ​​បានចូលរួមជាមួយ​ក្លឹប Swansea តាំងពី​ឆ្នាំ​២០០៨​ ដោយ​បង្ហាញ​មុខ​ជាង​៣០០​លើក​ និងបាន​ជួយ​ក្រុម Swansea ឆ្លងផុត​ក្រប​ខណ្ឌ League One និង​ឡើង​មក​កាន់​ក្រប​ខណ្ឌកំពូល PL និង​ត្រូវ​ផ្តល់​តួនាទី​ជា​ប្រធាន​ក្រុម​តាំងពី​ឆ្នាំ​២០១៣៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់