adverise with khmeread Untitled 1

ពួកចោរប្លន់ "រហស្សនាមធ្វើឃាតករដើម្បីលុយ" មានកន្សែងយ័ន្តការពារខ្លួន៦នាក់ត្រូវសមត្ថកិច្ចក្របួចបាន

    កណ្តាល ៖ បក្ខពួក​ចោរប្លន់​ចំនួន​៦​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ដោយ​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​ប៉ូលិស​ស្រុក​ស្អាង​​ ខេត្តកណ្តាល​ព្រមទាំង​ដកហូត​វត្ថុតាង​មួយចំនួន​ជា​ពិស​ស​កន្សែង​យ័ន្ត​សម្រាប់​ការពារ​ខ្លួន មុនពេល​ពួកវា​ធ្វើ​សកម្មភាព​ប្លន់។​

    ប្រតិបត្តិ​ការបង្ក្រាប​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧ និង​១៥​នាទី​យប់​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល​។​

    ប៉ូលិស​បានឱ្យដឹងថា ក្រុមចោរប្លន់​មាន​គ្នា​៦​នាក់​ ត្រូវបាន​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួង​ដេញ ប្រ​ម៉ាញ់​ចាប់ បន្ទាប់ពី​ពួកគេ​ប្រើប្រាស់​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ព្យាយាម​គេចខ្លួន​ចូល​ទឹកដី​ខេ​ត្ត​កណ្តាល​។ ប៉ុន្តែ​ក្រោម ការសហការ​ជាមួយ នឹង​កម្លាំង​ប៉ូលិស​ស្រុក​ស្អាង ទើប​ឈានដល់​ការព័ទ្ធ​ចាប់បាន​៦​នាក់ ក្នុងនោះ​មានម្នាក់​រងរបួស​ត្រូវ​គ្រាប់កាំភ្លើង​បណ្តាលឱ្យ​បាក់ជើង​។ ​ជាការ​កត់សម្គាល់​ពួកចោរ​ដែល​ប្រព្រឹត្ត​អំពើអាក្រក់​ទាំង​នោះ​ពាក់​កន្សែង​យ័ន្ត​ការពារ​ខ្លួន​គ្រប់ៗគ្នា។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១-​ឈ្មោះ ​ជា រដ្ឋា ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ជា​អ្នករៀបចំ​គម្រោង​ប្លន់​នៅ​ស្រុក​ស្អាង មុខរបរ​កម្មករ​ដាំដំឡូង​នៅ​ចំ​ចាយ​មារ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង, ទី​២-​ឈ្មោះ ​ឃឹម ធា ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ ជា​អ្នករៀបចំ​គម្រោង​ប្លន់​នៅ​ស្រុក​ស្អាង មុខរបរ​ធ្វើស្រែ​នៅ​ចម្ការ​ព្រះវិហារ​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ (​ធ្លាប់​ជាប់គុក​មួយឆ្នាំ​នៅ​ខេត្តបន្ទាយមានជ័យ​មួយឆ្នាំ​ពីបទ​លួច​), ទី​៣-​ឈ្មោះ​ អូ វន ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ មុខរបរ​ជាងសំណង់​ក្រាល​ការ៉ូឡា ស្នាក់នៅ​ភូមិ​ចេក សង្កាត់​ផ្សារ​ក្រោម ក្រុង​-​ខេត្តសៀមរាប, ទី​៤-​ឈ្មោះ ​ជា ពេជ្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ធ្វើស្រែ ស្នាក់នៅ​ភូមិ​ក្រោក ឃុំ​សំបួរ ស្រុក​រមាសហែក ខេត្តស្វាយរៀង, ទី​៥-​ឈ្មោះ​ ម៉ន ខុន ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ មុខរបរ​ទិញ​លក់​គោក្របី ស្នាក់នៅ​ភូមិ​កោះ​ញែក ឃុំ​រង្សី ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី និង​ទី​៦-​ឈ្មោះ​ ប៊ិ​ត តឿ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នករៀបចំ​គម្រោង​ប្លន់​នៅ​ស្រុក​ស្អាង ស្នាក់នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​ស្វាយ​ទង ស្រុក​មេសាង ខេត្តព្រៃវែង ធ្លាប់​ចូលរួម​ប្លន់​ផ្ទះ​វេរ​លុយ​វី​ង​តាម​បណ្តា​ខេត្ត (​ត្រូវរបួស​ជើង​)។​

    បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​នាំខ្លួន​ក្រុមចោរប្លន់​ជាមួយនឹង​វត្ថុតាង​ទៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​សាកសួរ និង​ស្រាវជ្រាវ​ចាប់​បក្ខពួក​បន្តទៀត៕

adverise with khmeread

មតិយោបល់