adverise with khmeread 36e4a70b00000578 3724910 image a 1 1470378666946

សំណាង ១ ក្នុង ១០០០ គ្រោះថ្នាក់​! ហោះ​ហួស​ផ្លូវ​ខ្លួនឯង​ចូល​ផ្លូវ​គេ ប៉ុន្តែ​អត់​មាន​បញ្ហា​

    ​យន្តហោះ​ដឹកទំនិញ DHL មួយ​បាន​ចុះ​ហួស​ផ្លូវ​រត់​របស់ខ្លួន​នៅ​អ៊ីតាលី​ថ្ងៃ​សុក្រ​នេះ មុនពេល​ជាប់គាំង​កាត់​ទទឹងផ្លូវ​ហាយវ៉េ​ដ៏​មមាញឹក​មួយ​។​

​    ​យន្តហោះ ដែល​ហោះ​មកពី​ប៉ារីស​ប្រទេស​បារាំង​បាន​បុក​របាំង​ការពារ​ផ្លូវ មុនពេល​មុនពេល​ទើរ​កាត់​ទទឹងផ្លូវ​ហា​វ៉េ បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកបើក​ឡាន​នៅមុខ​អាកាសយានដ្ឋាន Bergamo ក្នុង​ភាគ​ខាងជើង​ប្រទេស​អ៊ីតាលី​។​

​    ​រូបភាព​រន្ធត់​មួយ​នេះ​បង្ហាញ​ពី​ក្បាល​យន្តហោះ ASL Airline Boeing 737-400 ដែល​ជួល​ដោយ​ក្រុមហ៊ុន​ដឹកទំនិញ DHL ជាប់​នៅ​កំណាត់​ផ្លូវ​ហាយវ៉េ​ក្បែរ​ព្រលានយន្តហោះ​។​

​    ​ក្រុម​សង្គ្រោះបន្ទាន់​នៅ​ព្រលានយន្តហោះ​នេះ​ហៅថា​ក្រុម Orio Al Serio បាន​ប្រញាប់ប្រញាល់​ទៅ​កន្លែងកើតហេតុ​នៅ​រង្វង់​ម៉ោង ៤ ព្រឹក ថ្ងៃទី ៥ ខែកក្កដា​នេះ​។​

​    ​សារព័ត៌មាន​ក្នុងស្រុក​បាន​និយាយថា គ្រោះថ្នាក់​នេះ​កើតឡើង​អំឡុងពេល​អាកាសធាតុ​មិនល្អ​ក្នុង​តំបន់​នោះ​។​

​    ​រឿង​ដែល​មិនគួរ​ឱ្យ​ជឿ​នោះ​គឺថា គ្មាន​នរណាម្នាក់​រងរ​បួស​ឡើយ​ក្នុង​ឧ​ប​ទ្ទវេ​ហេតុនេះ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់