adverise with khmeread Aca178d8 32f6 4bae a8c7 fbadd64bccf8

ចត​ម៉ូតូ​មួយ​ភ្លេ​ត​ចូល​ម៉ាស្សា​មុខ​...​ចេញមក​វិញ​ត្រូវលោក​ចោរ​ខ្ចី​ជិះ​ទៅ​បាត់

    ភ្នំពេញ​ ៖ នារី​ម្នាក់​ទុក​ម៉ូតូ​ដោយ​មិនបាន​ដក​កូនសោ​ចេញ រួច​ចូលទៅ​ម៉ាស្សា​ថែ​សម្រស់​ ស្រាប់តែ​ចេញ​មកវិញ​ ត្រូវបាន​លោក​ចោរ​ខ្ចី​ជិះ​ទៅ​បាត់​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើ​ល​នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ ២០១១ ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

    ប្រភព​បានឱ្យដឹងថា នារី​រងគ្រោះ​ឈ្មោះ គូរ សុខ​ឃីម ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់​ផ្ទះជួល​ភូមិ​ក្រាំង​អង្រង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។ ម៉ូតូ​ដែល​ចោរ​ជិះ​យកទៅ​បាត់​នោះ គឺ​ម៉ាក ហុន​ដា ​C110 សេរី ២០១២ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​ភ្នំពេញ 9545។​

    នារី​រងគ្រោះ​បាន​ឱ្យ​ដឹងថា មុនពេល​កើ​ត​ហេតុ​ខ្លួន បាន​ចត​ម៉ូតូ​មុខ​តូប​នៅ​ទីតាំង​ខាង​លើ ​ដោយ​មិនបាន​ដក​កូនសោ​ចេញ​ទេ​ ហើយក៏​ដើរចូល​ទៅក្នុង​ដើម្បី​ម៉ាស្សា​មុខ​។ ស្រាប់តែ​ចេញមក​វិញ​មិនឃើញ​ម៉ូតូ ក៏​មានការ​ភ្ញាក់​ផ្អើ​ល និង​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ជួយ​អន្តរាគមន៍​៕

adverise with khmeread

មតិយោបល់