adverise with khmeread Untitled 1

ក្រុមហ៊ុន​របស់​មហាសេដ្ឋី​ចិន​ទិញយក​ក្លឹប West Bromwich Albion

    ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្លឹប​ចេញផ្សាយ​ថ្ងៃ​សុក្រ​នេះ​បានឱ្យដឹងថា West Brom បាន​យល់ព្រម​លក់​ក្លឹប​ខ្លួន​ឱ្យទៅ​ក្រុមហ៊ុន Yunyi Guokai (Shanghai) Sports Development Ltd របស់​ចិន​ដែល​គ្រប់គ្រង​ដោយ​អ្នកជំនួញ​ឈ្មោះ Lai Guochuan​។ 

​    ​សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា អតីត​នាយក​ប្រតិបត្តិ​ក្លឹប Blackburn លោក John Williams នឹង​ជំនួស​លោក Jeremy Peace ដែល​ធ្វើ​ប្រធាន​ក្លឹប West Brom អស់ ១៤ ឆ្នាំ ដោយ​ចូល​ជា​ធរមាន​ភ្លាមៗ​តែម្តង​។ 

​    ​លោក Peace នឹង​បន្ត​នៅ West Brom ក្នុងតួនាទី​ជាទី​ប្រឹក្សា​ដើម្បី​ជួយ​ក្នុងដំណាក់កាល​អន្តរកាល ប៉ុន្តែ​បាន​លាលែង​តំណែង​របស់លោក​នៅ​ក្រុមប្រឹក្សាភិបាល​របស់​ក្លឹប​ហើយ​។ 

​    ​កិច្ចព្រមព្រៀង​នេះ​នឹងត្រូវ​ទទួល​ការយល់ព្រម​ពី​អាជ្ញាធរ​ក្រម​ប្រតិបត្តិ​ហិរញ្ញវត្ថុ​អង់គ្លេស និង ក្របខ័ណ្ឌ Premier League៕

adverise with khmeread

មតិយោបល់