adverise with khmeread 13941014 1026571397457775 1445244268 n

អាវុធហត្ថ​ខេត្តស្ទឹងត្រែង ប្រើល្បិចទាក់ទាញជនសង្ស័យ ជួញដូរគ្រឿងញៀនរស់នៅប្រទេសឡាវឱ្យអន្ទាក់

    ស្ទឹងត្រែង​ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ព្រមទាំង​ដកហូត​បាន​គ្រឿន​ញៀន​ជិត​១​គីឡូក្រាម កាលពី​វេលា​ម៉ោង​១២ និង​១៥​នាទី​ថ្ងៃត្រង់​ទី​៥ ខែសីហា ឆ្នាំ​២០១៦ ត្រង់ចំណុច​ភូមិ​ស្រែ​ឫស្សី ឃុំ​ស្រែ​ឫស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​

​    បើតាម​មេបញ្ជាការ​កង​រាជ​អា​វុ​ត្ថ​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វ៉ាន់ឌី បាន​ឱ្យដឹងថា ជនសង្ស័យ​គឺជា​មុខសញ្ញា​ចាស់​ដែល​សមត្ថកិច្ច​តាម​ប្រ​មាញ់​យូរ​មកហើយ មុននឹង​ឈានដល់​ការឃាត់​ជនសង្ស័យ​ខាងលើនេះ អាវុធហត្ថ​បានដាក់​កម្លាំង​តាមឃ្លាំមើល​យ៉ាង​យកចិត្ត ទុកដាក់​ព្រមទាំង​ស៊ើបអង្កេត​អស់​ជាច្រើន​ថ្ងៃ និង​ដោយ​ប្រើ​វិធាន​ញួ​សញុ​ង ទើប​អាច​កំណត់​មុខសញ្ញា​បាន​រួច​ធ្វើការ​ឃាត់ខ្លួន ខណៈ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព។​

​    លោក​បញ្ជាក់ថា ជនសង្ស័យ​មានឈ្មោះ វ៉ាន់ឌី អូន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើស្រែ និង​អា​ឈើ រស់នៅ​ភូមិ​ហា​ស៊ី​ឃូ​ន ឃុំ​ហា​ស៊ី​ឃូ​ន ស្រុក​មឿង​ខូង ខេត្ត​ចំប៉ា​សាក់ នៃ​ប្រទេស​ឡាវ​។​

    ​ក្រោយ​ការឃាត់ខ្លួន ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​រឹបអូស​បាន​វត្ថុតាង​រួមមាន រថយន្ត​ម៉ាក​ហាយ​ឡាក់ វីហ្គោ ពណ៌​ស្ករ ស្លាក​លេខ​ឡាវ ១​គ្រឿង និង​គ្រឿងញៀន​មួយកញ្ចប់​ធំ​ដែលមាន​ទម្ងន់ ស្មើនឹង​១​គីឡូក្រាម។​

    ​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​នាំមក​បញ្ជាការដ្ឋាន​កង​រាជ​អា​វុ​ហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូនបន្ត​ទៅកាន់​តុលាការ៕​

adverise with khmeread

មតិយោបល់