adverise with khmeread 5

ឃាត់ខ្លួនជនសង្ស័យពាក់ពន្ធ័បទល្មើសគ្រឿងញៀន៥នាក់

     ត្បូងឃ្មុំ ៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ​ចាប់​ឃាត់ខ្លួន ដំបូង​ពីបទ​ជាប់​សង្ស័យ រក្សាទុក ដឹកជញ្ជូន ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​កាល​វេលា​ម៉ោង ៨​និង​១០ នាទី​ព្រឹក ថ្ងៃទី ២ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ដងកាំបិត ឃុំ​ស្រឡប់ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ ។​
    ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនសង្ស័យ ឈ្មោះ ហ៊ីម លីម ភេទ​ប្រុស​ប​អាយុ ២២​ឆ្នាំ ខ្មែរឥស្លាម នៅ​ភូមិ​ដងកាំបិត ឃុំ​ស្រឡប់ ក្នុងនោះ​ប៉ូលិស​ជំនាញ​ធ្វើរ​ការដកហូត​បាន​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​២ កញ្ចប់​។​
     ប៉ូលិស​បន្តថា បន្ទាប់ពី​បាន​ចម្លើយសារភាព​ពី​ជនសង្ស័យ ឈ្មោះ ហ៊ី​ម លីម ដែល​ប៉ូលិស​ជំនាញ​បន្ត​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ទៀត​កាលពី​ព្រឹក រហូតមក ដល់​ម៉ោង ១១​និង​១៥​នាទី​ថ្ងៃ​ដដែល​ប៉ូលិស​បាន​បន្ត​ការឆែកឆេរ​លំនៅដ្ឋាន​ឈ្មោះ ថុង គីម​ហាត ហៅ​ហ៊ាន ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ នៅ​ភូមិ​ថ្នល់​ថ្មី សង្កាត់​វិហារ​លួង ក្រុង​សួង រកឃើញ​ថ្នាំញៀន ១០ កញ្ចប់​តូច និង ១ កញ្ចប់​ធំ បន្ថែមទៀត ព្រមទាំង​ឧបករណ៍​វេច​ខ្ចប់ និង​ប្រើប្រាស់​មួយចំនួន​។​
     ប៉ូលិស​បន្តទៀតថា ប្រតិ​ប​ត្ត​ការ​នេះ​ប៉ូលិស​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ទៀត​គឺ ទី​១-​ឈ្មោះ ថា​ន ឡៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ថ្នល់​ថ្មី សង្កាត់​វិហារ​លួង ក្រុង​សួង​ទី​២-​ឈ្មោះ លី ស្រីមុំ ភេទ​ស្រី អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ច្រក​ចំបក់ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ទី​៣-​ឈ្មោះ ថុង គឹម​ហាត​ ( ម្ចាស់ផ្ទះ ) ​និង ទី​៤-​ឈ្មោះ ពេជ្រ សារាជ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ នៅ​ភូមិ​សួង​កើត សង្កាត់ សួង ក្រុង​សួង​។​
    បច្ចុប្បន្ន ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​ប៉ូលិស​ជំនាញ កសាង​សំណុំរឿង តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់