adverise with khmeread 127219d6 b53b 4ae4 a326 9e285afcbb89

ស្ត្រីជួញដូរគ្រឿងញៀនម្នាក់យំដូចអក ពេលប៉ូលិសចាប់បានជាមួយម៉ាទឹកកក ​១៥៦​កញ្ចប់​

    ភ្នំពេញ ៖ ជនសង្ស័យ៣​នាក់ ពីបទ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី​០៥ ​សីហា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល៩ ​និង​៣០​នាទី ចុះ​ប្រតិបត្តិការ​នៅ​ប្លុក រោងចក្រ​ឆ្នាំង ផ្លូវ​រថភ្លើង ក្រុមទី​១០៦ ភូមិ​២៣ សង្កាត់ បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និ​យ​យាយ​ថា ជនសង្ស័យ ០៣​នាក់ ១-​ឈ្មោះ នួន យ៉ុ​ន ភេទ​ស្រី អាយុ៥២​ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិដំណាក់ ត្រ​យឹ​ង ផ្លូវលំ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (ជា​អ្នកជួញដូរ), ២-​ឈ្មោះ ម៉ាប់ ឃុ​យ ហៅខ្មៅ ភេទ​ប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរជាង​បាញ់ថ្នាំ​រថយន្ត ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ (ជា​អ្នកប្រើប្រាស់) និង​៣-​ឈ្មោះ ខុម ដេ​ត ហៅដេ​តភេទ​ប្រុស អាយុ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​ជួសជុល​រថយន្ត ស្នាក់នៅ​ភូមិ ៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល (ជា​អ្នក​ប្រើប្រាស់)។​

    វត្ថុតាង​ចាប់យក៖ ក្រាម​ពណ៌​ស​ថ្លា (សង្ស័យ​ជា​គ្រឿងញៀនម៉ាទឹកកក) ចំនួន១៥៦​កញ្ចប់ ចាប់យក​ពី​ជនសង្ស័យ​ឈ្មោះ នួន យ៉ុ​ន ចំនួន១៥៥​កញ្ចប់​តូច និង​ចាប់យក​ពី​ជនសង្ស័យ​ឈ្មោះ ម៉ាប់ ឃុ​យ ហៅខ្មៅ ចំនួន​០១​កញ្ចប់, ​ម៉ូតូ​មួយគ្រឿង​ម៉ាក Honda wave ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ​កណ្តាល 1P-2249 និង លេខ​ម៉ាស៊ីន 2941103។​

    ប៉ូលិស​បន្តថា សមត្ថកិច្ច​បាន​ល្បាត​ឃាត់ខ្លួនបាន​ជនសង្ស័យ​០២​នាក់​ឈ្មោះ ម៉ាប់ ឃុ​យ ហៅខ្មៅ និង​ឈ្មោះ ខុម ដេ​ត ដែលជា​អ្នកជិះ​ម៉ូតូ​មកទិញ​គ្រឿងញៀន​ប្រើប្រាស់ ហើយ​ប៉ូលិស​ក៏បាន​សាកសួរ និង​បន្ត​នីតិវិធី​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ នួន យ៉ុ​ន ដែលជា​អ្នកលក់ និង​ចាប់យក​វត្ថុតាង​បានជាក់ស្តែង​តែម្តង។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងបី​នាក់កំពុង​ឃាត់ខ្លួន​ជា បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿងបញ្ជូនទៅ​តុលាការ ចាត់ការ​តាម​បន្ត​តាមផ្លូវ​ច្បាប់៕​

adverise with khmeread

មតិយោបល់