adverise with khmeread 1

ស្តេច​នុយក្លេអ៊ែរ​ប៉ះ​ស្តេច​នុយក្លេអ៊ែរ​! Putin នឹង​ដោះស្រាយ​រឿង Kim Jong-un?

    ​មេដឹកនាំ​រុស្ស៊ី​បាន​អញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ឱ្យបំពេញ​ទស្សនកិច្ច​ប្រទេស​រុស្ស៊ី​ដើម្បី​ពិភាក្សា​អំពី​ការគំរាមកំហែង​នុយក្លេអ៊ែរ​ខ្លាំង​ឡើង​ពី​សំណាក់​រដ្ឋ​ឯកោ កូរ៉េខាងជើង​។ នេះ​បើតាម​ប្រភព​វេ​ប​សាយ Dailystar ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​។ 

​    ​កូរ៉េខាងជើង​បាន​កំពុង​បោះពួយ​ទៅរក​វិនាសកម្ម​ផ្នែក​នុយក្លេអ៊ែរ​ក្នុង​រយៈពេល​មួយខែ​កន្លងមកនេះ ខណៈដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ប្រកាសសង្គ្រាម​បើកចំហ​ប្រឆាំង​សហរដ្ឋអាមេរិក ហើយ​រដ្ឋ​ឯកោ​មួយ​នេះ​បានចាប់ផ្តើម​ធ្វើការ​សាកល្បង​បាញ់​មី​ស៊ី​ល​ជាច្រើន​ឆ្ពោះ​មករក​ជប៉ុន​។ 

​    ​លោក Putin នឹង​ជួប​សត្រូវ​របស់​កូរ៉េខាងជើង​គឺ​ប្រធានាធិបតី Park Geun-hye នៅ​កិច្ចប្រជុំ​មួយ​ក្នុង​ទីក្រុង Vladivostock ក្បែរ​ព្រំដែន​កូរ៉េខាងជើង​នៅ​ខែកញ្ញា​ខាងមុខនេះ​។ 

​    ​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​បានប្រកាសថា មេដឹកនាំ​ទាំងពីរ​នឹង​ជួប​ពិភាក្សាគ្នា​អំពី​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ 

​    ​ខណៈដែល​កូរ៉េខាងជើង និង​រុស្ស៊ី​ជា​មិត្តសម្លាញ់​នឹង​គ្នា​កាលពី​អតីតកាល ប៉ុន្តែ​កាលពីដើម​ឆ្នាំនេះ វិមាន​ក្រឹម​ឡាំង​និយាយថា ខ្លួន "​បារម្ភ​ខ្លាំង​ឥតឧបមា​" ចំពោះ​អាវុធ​នុយក្លេអ៊ែរ​របស់ Kim Jong-un​។​

​    ​លោក Putin បាន​និយាយថា កាយវិការ​ដ៏​គឃ្លើន​របស់ Kim Jong-un អាចជា​ហេតុផល​សម្រាប់​ការ​លុកលុយ ហើយ​លោក Putin បាន​ព្រមាន​អតីត​មិត្តភក្តិ​ខ្លួន​ថា កុំ​បង្កជម្លោះ​ពិភពលោក​ឱ្យសោះ​។ 

​    ​កាលពី​ខែមីនា ២០១៦ វិមាន​ក្រឹម​ឡាំង​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​ព្យុងយ៉ាង​គួរតែ​ដឹង​ការពិត​ថា វិធី​នេះ កូរ៉េខាងជើង​នឹង​ប្រឆាំង​សហគមន៍​អន្តរជាតិ​ទាំងស្រុង និង​បង្កើតបានជា​ហេតុផល​ជា​អន្តរជាតិ​សម្រាប់​ការប្រើប្រាស់​កងកម្លាំង​យោធា​ប្រឆាំងនឹង​ខ្លួន​វិញ​ស្របតាម​សិទ្ធិ​របស់​រដ្ឋ​នីមួយៗ​ក្នុងការ​ការពារ​ខ្លួន ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​អង្គការសហប្រជាជាតិ​"៕  

​ប្រភព​៖ dailystar

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់