adverise with khmeread 1

អាមេរិក​បង្ហាញ​វីដេអូ​សកម្មភាព​កង​នាវា​ច្រើន​ស្អេកស្កះ ល្បាត​ពេញ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​

    ​នាវាចម្បាំង និង​នាវាមុជទឹក​ជិត ៥០ គ្រឿង យន្តហោះ​ចម្បាំង ២០០ គ្រឿង និង​កងទ័ព ២៥.០០០ នាក់​មកពី​ប្រទេស​ចំនួន ២៦ បាន​ប្រមូល​ផ្តុំគ្នា​នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​សម្រាប់​ការបង្ហាញ​អំណាច​យោធា​ដ៏​ធំ​។ នេះ​បើតាម​វេ​ប​សាយ Daily Mail ចេញផ្សាយ​កាលពី​ថ្ងៃទី ៤ សីហា​។ 

​    ​កងកម្លាំង​រួមគ្នា​ដោយ​សន្តិភាព​តែ​គួរឱ្យខ្លាច​នេះ​គឺធ្វើឡើង​ក្នុង​សមយុទ្ធ​មួយ​ហៅថា RIMPAC​។ វា​ជា​សមយុទ្ធ​ពហុ​ជាតិ​ដឹកនាំ​ដោយ​អាមេរិក​ធ្វើឡើង​នៅក្បែរ​កោះ​ហា​វ៉ៃ​រៀងរាល់​ពីរ​ឆ្នាំ​ម្តង តាំងពី​ឆ្នាំ ១៩៧១ ដើម្បី​បង្កើន​ទំនាក់ទំនង​មិត្តភាព​រវាង​កងទ័ពជើងទឹក​។​

​     ប៉ុន្តែ​ក្រោយ​មាន​ភាព​តានតឹង​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង ដែល​បាន​ផ្ទុះឡើង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ការបង្ហាញ​សមយុទ្ធ​នេះ​តាម​សេចក្តីរាយការណ៍​ក៏​រួមបញ្ចូល​ទាំង​ទ័ព​ជំនួយ​មកពី​ចិន​ផងដែរ បើទោះបី​មានការ​អំពាវនាវ​កុំឱ្យ​អញ្ជើញ​ប្រទេស​នេះ​ចូលរួម​ក៏ដោយ​។ 

​    ​កងទ័ពជើងទឹក​អាមេរិក​និយាយថា សមយុទ្ធ​នេះ​រៀបចំ​ដោយ​មេបញ្ជាការ​កង​នាវា​អាមេរិក​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ច (US Pacific Fleet) និង អនុវត្ត​ដោយ​មេបញ្ជាការ​នៃ​កង​នា​វាទី​បី​របស់​អាមេរិក (US 3rd Fleet)​។ 

​    ​លំ​ហាត់​កងទ័ពជើងទឹក​លើ​ក​ទី ២៥ ឆ្នាំនេះ​រួមមាន​អង្គភាព និង ទាហាន​មកពី​អូស្ត្រាលី ព្រុយ​ណេ កាណាដា ឈី​លី កូ​ឡំ​ប៊ី ដា​ណឺ​ម៉ាក បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលី ជប៉ុន ម៉ាឡេស៊ី ម៉ិ​ក​ស៊ិ​ក ហូ​ឡង់ នូ​វែ​សេ​ឡង់ ន័​រ​វែ​ស ប៉េ​រូ កូរ៉េខាងត្បូង ហ្វីលីពីន សិង្ហ​បុរី ថៃ តុង​ហ្គា ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​ក៏មាន​ទ័ព​ជំនួយ​ចិន​ខ្លះៗ​ដែរ​៕

​ប្រភព​៖ dailymail

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់