adverise with khmeread 0

លើ​ពិភពលោក​មានតែ​នៅ Amsterdam!

    ​ប្រឡាយទឹក​ជាច្រើន​ក្នុង​ទីក្រុង Amsterdam មាន​ភាពល្បីល្បាញ​ខ្លាំងណាស់​នៅលើ​ពិភពលោក និង​ត្រូវបាន​គេ​ចាត់ទុកជា​ទីក្រុង Venice ខាងជើង (​ទីក្រុង​អណ្តែត​ទឹក​របស់​អ៊ីតាលី​) ទៀតផង​។ 

​    ​ការដើរ​ទេសចរណ៍​ក្នុង​ទីក្រុង Amsterdam គ្មាន​ន័យ​នោះឡើយ ប្រសិនបើ​អ្នក​មិនបាន​ជិះទូក​កាត់​ប្រឡាយទឹក​ក្នុង​ទីក្រុង​នេះ​។ ការ​ជិះទូក​ឆ្លង​ប្រឡាយ​នេះ​មាន​លក្ខណៈពិសេស រំភើប​រីករាយ ស្រួលខ្លួន និង​រឹតតែ​អស្ចារ្យ​គឺ​ពេល​រាត្រី នៅពេល​ស្ពាន និង​ផ្ទះ​ជាច្រើន​បាន​លម្អ​ភ្លើងពណ៌​ចម្រុះ​ដូច​នៅក្នុង​សុបិន​។ 

​    ​ប្រឡាយ​សំខាន់ៗ​នៅ Amsterdam មាន ៤ ធំៗ គឺ​ប្រឡាយ Prinsengracht, Herengracht, Keizersgracht និង Singel​។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​គឺ​ទូក​រាប់សិប​គ្រឿង​បានធ្វើ​ដំណើរ​ឆ្លងកាត់​ប្រឡាយ​នីមួយៗ​ប្រៀប​បីដូច​ជាការ​ធ្វើដំណើរ​លើ​គោក​យ៉ាង​ដូច្នោះ​ដែរ​។ នេះ​ជា​បទពិសោធន៍​មិនអាច​មើលរំលង​បាន​នៅពេលដែល​អ្នក​បាន​ទៅដល់​ទីក្រុង Amsterdam របស់​ហូ​ឡង់​៕

 

adverise with khmeread
ប្រភព៖ amsterdam.info

អ្នកនឹងចូលចិត្ត

មតិយោបល់