adverise with khmeread 1

​សេដ្ឋី​ថៃ​ម្ចាស់​ក្លឹប Leicester ទិញ​ឡាន BMW ថ្មី​សន្លាង​ជូន​កីឡាករ​ខ្លួន​ម្នាក់​មួយគ្រឿង តែ​បួន​នាក់​ទៀត​អត់​លិឍ ព្រោះ​ផ្ទេរចេញ​បាត់​!

    ​ម្ចាស់​ក្លឹប​ក​ញ្ច្រោ​ង Leicester លោក Vichai Srivaddhanaprabha បាន​ផ្តល់ជូន​កីឡាករ​របស់គាត់​នូវ​រង្វាន់​ដ៏​អស្ចារ្យ​ចុងក្រោយ​បំផុត​សម្រាប់​ការ​ឈ្នះ​ពាន​លី​ក​កំពូល​អង់គ្លេស Premier League ដែល​នោះ​គឺជា​រថយន្ត​ទំនើប​ម៉ាក BMW ថ្មី​សន្លាង​។​

​    ​រថយន្ត​តម្លៃ ១០៥.០០​ផោន (១៣៦.៩៩៩​ដុល្លារ​) ពណ៌​ខៀវ​ម៉ាក BMWi8 ត្រូវ​បានដាក់​សម្ញែង​ទាំង​ជួរៗ​នៅ​ចំណត​ខាងក្រៅ​កីឡដ្ឋាន King Power កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​សម្រាប់​ផ្គាប់ចិត្ត​កីឡាករ​របស់គាត់​ដែល​ខំប្រឹង​ជួយ​ក្លឹប​លើក​ពាន​។​

​    ​កីឡាករ​ចំនួន ២៣​រូប​ដែល​បានធ្វើ​ដំណើរ​ជាមួយ​ក​ញ្ច្រោ​ង​កាលពី​រដូវ​កាល​មុននឹង​មានសំណាង​ទទួលបាន​កាដូ​មួយ​នេះ ប៉ុន្តែ​មាន​ត្រឹមតែ​រថយន្ត​ចំនួន ១៩​គ្រឿង​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ផ្តល់ជូន ខណៈដែល​តារាបាល់ទាត់​បួន​ទៀត​បាន​ចាក​ចេញពី​បញ្ជី រួមមាន​ខ្សែបម្រើ​តម្លៃ ៣០​លាន​ផោន (​ជិត​៤០​លាន​ដុល្លារ​) ថ្មី​ទៅ​តោ​ខៀវ Chelsea កីឡាករ N’Golo Kante រួម​នឹង Joe Dodoo, Andrej Kramaric និង Yohan Benalouane ដែល​បាន​ចាក​ចេញទៅ​ក្លឹប​ផ្សេងៗ​ទៀត​៕

 

adverise with khmeread
ប្រភព៖ TheSun

មតិយោបល់