1

កំពូល​ភ្នាក់ងារ​ទឹកមាត់ប្រៃ Jorge Mendes សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​ចរចា​ទិញ​ក្លឹប AC Milan ឱ្យ​ទាល់តែ​បាន​!

    ​លោក Jorge Mendes ដែល​ល្បី​ពូកែ​ចរចា​ទិញដូរ​កីឡាករ​ជាងគេ​នៅ​ប៉ែក​អឺរ៉ុប បាន​ចូលរួម​នៅក្នុង​ការដេញថ្លៃ​ទិញ​កម្មសិទ្ធិ​គ្រប់គ្រង​ក្លឹប​យក្ស​អ៊ីតាលី AC Milan​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​ក្នុងប្រទេស​អ៊ីតាលី​។​

​    ​ម្ចាស់​របស់​ក្លឹប​យក្ស​ក្របខ័ណ្ឌ Serie A លោក Silvio Berlusconi បាន​ស្ថិតនៅក្នុង​កិច្ចចរចា​ជុំវិញ​ការលក់​ក្លឹប​នេះ​ទៅកាន់​ក្រុមហ៊ុន​ពហុ​ផលិត​មួយ​របស់​ចិន​មួយ​ដែល​កាន់កាប់​ដោយ​លោក Sonny Wu អស់​រយៈពេល​ជាង​មួយឆ្នាំ​ហើយ ប៉ុន្តែ​បាន​ពន្យារពេល​ជា​ញឹកញាប់ ឬ​លុបចោល​កិច្ចព្រមព្រៀង​នេះ​។​

​    ​ទោះជា​យ៉ាងណាក្តី កាសែត​កីឡា​ប្រចាំថ្ងៃ​អ៊ីតាលី Gazzetto dello Sport អះអាងថា​ភ្នាក់ងារ​លំដាប់​កំពូល​ពិភពលោក គឺ​លោក Mendes ដែល​ធ្វើជា​អ្នក​តំណាងឱ្យ​បុគ្គល​ល្បីៗ​មួយចំនួន​ដូចជា Cristiano Ronaldo និង Jose Mourinho បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សៀង​ហៃ​យីហោ Fosun ដើម្បី​ជួយ​ដេញថ្លៃ​ទិញ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​។​

​    ​ក្រុមហ៊ុន​នេះ​មាន​ទំនាក់​ទំនងជា​មួយក្រុម​ហ៊ុន​មួយទៀត​ឈ្មោះថា Gestifute ដែល​គ្រប់គ្រង​ដោយ​លោក Mendes៕

ប្រភព៖ TheSun

មតិយោបល់