adverise with khmeread 1

​ដំណឹង​ល្អ​ឬ​អាក្រក់​សម្រាប់​ប្រិយមិត្ត​ហង្ស​ក្រហម​? Real Madrid អាចឱ្យ Odegaard មក Liverpool ខ្ចី​ជើង​លេង​សិន​

    ​តារាបាល់ទាត់​វ័យក្មេង​សញ្ជាតិ​ន័​រ​វែ​ស Martin Odegaard ចង់​ធានាបាន​កិច្ចព្រមព្រៀង​ខ្ចី​ជើង​ផ្ទេរ​ទៅកាន់​ក្រុម​ហង្ស​ក្រហម Liverpool​។ នេះ​បើ​យោងតាម​វេ​ប​សាយ Daily Mail ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​។​

​    ​Odegaard ធ្លាប់​ចំណាយពេល​ខ្លី​មួយ​លេង​សាកល្បង​ឱ្យ​ក្រុម​ហង្ស​ក្រហម Liverpool កាលពី​ចុងឆ្នាំ​២០១៤ ពេលដែល​គាត់​បានសម្រេច​ចិត្ត​ជ្រើស​យក Real Madrid ដែលគឺជាទីកន្លែង​ដែល​ហាក់ដូចជា​បាន​កុហក​អំពី​អនាគត​របស់គាត់​ទាំងស្រុង​។​

​    ​ប៉ុន្តែ​តារាបាល់ទាត់​វ័យ ១៧​ឆ្នាំ​រូបនេះ បច្ចុប្បន្ន​ចង់​ចាប់យក​បទពិសោធន៍​ថ្មី​ឆ្ងាយ​ពី​ក្រុម​អធិរាជ​ស Real Madrid ហើយ​ត្រូវបាន​គេ​រាយការណ៍​ថា​នឹង​សម្លឹង​ផ្លាស់​ទីលំនៅ​ជា​បណ្តោះ​ទៅកាន់​ទឹកដី Liverpool ។​

​    ​របាយការណ៍​នានា​បាន​លើកឡើងថា គាត់​អាច​នឹងត្រូវ​ខ្ចី​ជើង​ទៅកាន់​ក្រុម​នៅឯ​លី​ក​កំពូល​អាល្លឺម៉ង់ Bundesliga មួយ បន្ទាប់ពី​បានបង្ហាញ​ទម្រង់​លេង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នៅ​ដំណើរ​ទស្សនកិច្ច​ប្រជែង​ពាន​មិត្តភាព​ក្នុង​សហរដ្ឋអាមេរិក ប៉ុន្តែ​គាត់​កំពុង​រង់ចាំ​ការស្នើ​មួយ​ពី​លោក Jurgen Klopp ។​

​    ​ទោះជា​យ៉ាងណាក្តី កម្រៃ​ប្រាក់​ឈ្នួល​របស់ Odegaard ដែល​ត្រូវបាន​គេ​ជឿជាក់ថា​មានតម្លៃ ១,២​លាន​ផោន (​ជាង​១,៥​លាន​ដុល្លារ​) ក្នុង​មួយឆ្នាំ​នោះ អាច​នឹង​ជា​ឧបសគ្គ​ចម្បង​មួយ​សម្រាប់​ការស្នើ​មួយ​នេះ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់