adverise with khmeread 3

បុរស​អង់គ្លេស​ម្នាក់​ត្រូវ​ឆ្កែ​ខ្លួនឯង​ហែក​ខាំ​រហូតដល់​ស្លាប់​

​បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​ត្រូវបាន​ឆ្កែ​ខ្លួនឯង​ខាំ​ហែក​យ៉ាង​សាហាវ​។ ជនរងគ្រោះ​ឈ្មោះ Liam Hewitson អាយុ ២២ ឆ្នាំ​ត្រូវបាន​ឆ្កែ​ខាំ​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នៅ​ទីក្រុង Preston ខណៈ​គេ​ជឿថា​ឆ្កែ​នោះបាន​កើត​ជំងឺ​ស្ក​ន់​។

​ក្រុមគ្រូពេទ្យ​បាន​ព្យាបាល​គាត់​នៅនឹងកន្លែង​កើតហេតុ​ត្រង់ចំណុច​ផ្ទះ​នៅ​ផ្លូវ Dundonald Street ទី​ដែល​រូបលោក​បាន​រង​ការវាយប្រហារ​ពីស​ត្វ​ឆ្កែ ប៉ុន្តែ​មិនអាច​រួច​រស់​ជីវិត​បា​ន​ទេ​ដោយសារតែ​របួសធ្ងន់​ធ្ង​រ​ពេក​។ ហើយ​អ្នកជិតខាង​បាន​និយាយថា ឆ្កែ​របស់គាត់​មានឈ្មោះ​ថា Trigger​។

​មិត្តស្រី​នាង Girlfriend Jessica Hill បាន​ប្រាប់​វេ​ប​សាយ Daily Mail ថា នាង​គ្មាន​ពាក្យ​អ្វី​ត្រូវ​និយាយ​ទេ​: "​ខ្ញុំ​តក់​ស្ល​ត់​ខ្លាំងណាស់​និយាយ​មិន​ចេញ​ទេ​។ ខ្ញុំ​ស្រឡាញ់ និង​នឹក​គាត់​ខ្លាំងណាស់​"​។

​បន្ទាប់ពី​ហេតុការណ៍​នេះ មិត្តភក្តិ​របស់ Hewitson បាន​ចូលរួម​ការរំលែក​ទុក្ខ​ពេញ Facebook ដោយមាន​អ្នកខ្លះ​និយាយថា "​គ្រប់គ្នា​ភ្ញាក់ផ្អើល​ខ្លាំងណាស់ ព្រោះ​គាត់​ជា​មនុស្ស​ល្អ គួរ​ឲ្យ​គោរព​។ ពិតជា​ខូចចិត្ត​ខ្លាំងណាស់​ចំពោះ​មរណភាព​នេះ​"​។​

​មនុស្ស​ជាច្រើន​បាន​យក​បាច់ផ្កា​មក​ដាក់​នៅក្បែរ​កន្លែងកើតហេតុ ខណៈ​ឡាន​ប៉ូលិស​បាន​តម្រង់​ជួរ​ស្អេកស្កះ​តាម​ដងផ្លូវ​៕

adverise with khmeread

មតិយោបល់