Baka

ទម្លាប់​អាក្រក់​ទាំង ១០ នេះហើយ​ដែល​ធ្វើឱ្យ​អ្នក​ឆាប់​ចាស់​

    ​១. ចូលចិត្ត​របស់​ផ្អែម​
​    ​ប្រសិនបើ​អ្នក​ចូល​ញាំ​បង្អែម ស្ករ​គ្រាប់ ឬក៏​នំ​ខេ​ក​ផ្អែម​នោះ​ជា​រឿង​ធម្មតា​ទេ​។ ប៉ុន្តែ​ជាតិ​ស្ករ​ច្រើន​នឹង​នាំឱ្យ​អ្នក​កើត​ជំងឺ​ជាច្រើន​ដូចជា ទឹកនោមផ្អែម ត្បៀត​សរសៃឈាម​បេះដូង រលាក​ស្បែក និង​មហារីក​ជាដើម​។ ហើយ​តាម​ការស្រាវជ្រាវ ជាតិ​ស្ករ​ក្នុង​ខ្លួន​ច្រើន​នឹង​បង្ក​ឱ្យ​ស្បែក​ឆាប់​ជ្រីវជ្រួញ​បំផុត​។ 

​    ​២. គេង​មិន​ឆ្អែត​
​    ​មនុស្សពេញវ័យ​គួរតែ​ទទួលទានដំណេក​ឱ្យបាន ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​។ មេឡានីន ជា​វិធី​មួយ​ក្នុង​ការស្ដារ​កោសិកា​របស់​យើង ចាប់ផ្ដើម​នៅ​ម៉ោង ១១ យប់​។ វា​មាន​តួនាទី​បញ្ចេញ​អ័រម៉ូន​លូតលាស់​របស់​មនុ​ស្សអំ​ឡុង​ពេលនា​ត្រី ដែល​វា​សំខាន់​សម្រាប់​សាច់ដុំ និង​ភាព​តឹង​ណែន​របស់​ស្បែក​។ ដេក​មិន​គ្រប់គ្រាន់​ក្រៅពី​ធ្វើឱ្យ​ឆាប់​ចាស់​ហើយ​នៅ​ធ្វើឱ្យ​អ្នក​អាយុ​ខ្លី​ទៀតផង​ដែរ​។ 

​    ​៣. ស្អប់​ខ្លួនឯង​
​    ​មនុស្ស​ភាគច្រើន​ប្រឹង​ប្រែ​យកចិត្តទុកដាក់​ដើម្បី​បំពេញ​បំណង​ខ្លួនឯង​ដើម្បីឱ្យ​រីករាយ​។ កើតទុក្ខ​រាល់​ថ្ងៃជា​បច្ច័យ​នាំឱ្យ​ឆាប់​ចាស់​បំផុត​។ លោកអ្នក​គួរផ្តល់​ក្តី​ស្រឡាញ់​ដល់​ខ្លួនឯង រីករាយ​ឡើង​! កុំ​កើតទុក្ខ​។​

​    ​៤. ឈប់​ចងពៀរ​គេ ឬ ចេះ​អត់ឱន​ឱ្យ​អ្នកដទៃ​
​    ​ការដែល​អន់ចិត្ត​គឺជា​កត្តា​ចម្បង​មួយ​នៃ​ការ​ខ្ជះខ្ជាយ​ពេលវេលា​បំផុត​។ វា​គឺជា​ថ្នាំពុល​សម្រាប់​មនុស្ស ដែល​បំផ្លាញ​ការគិត​របស់​អ្នក​រៀងរាល់ថ្ងៃ​។ វា​អាច​បណ្ដាលឱ្យ​អ្នកមាន​ជំងឺ​ដូចជា សម្ពាធ​ឈាម​ឡើង​ខ្ពស់ ស្ត្រេ​ស ថប់​អារម្មណ៍ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត​។ ការ​ចងគំនុំ​ក្នុង​ចិត្តនឹង​បានត្រឹមតែ​ធ្វើឱ្យ​អ្នក​កាន់តែ​កើតទុក្ខ​ចាស់​ជ្រីវជ្រួញ​ប៉ុណ្ណោះ​។ បើ​អាច​បំភ្លេច​ឬ​អត់ឱន​ទោស​ឱ្យបាន អ្នក​គួរតែ​ធ្វើ​។ 

​    ​៥. ស្អប់​សង្គម​
​    ​នៅពេលដែល​យើង​និយាយថា​មាន​ឥរិយាបថ​ស្អប់​សង្គម​ជាធម្មតា​សំដៅ​ទៅលើ​មនុស្ស​ដែល​មមាញឹក​ទៅនឹង​ការងារ​ច្រើនពេក មានការ​ទទួលខុសត្រូវ​ច្រើនពេក ហើយ​មិនមាន​ពេលវេលា​សម្រាប់​គ្រួសារ មិត្តភក្តិ និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​។ 

​    ​៦. របស់​គីមី​
​    ​គីមី​បាន​ក្លាយជា​របស់​មិនអាច​ខ្វះ​បាន​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកយើង​នៅ​សម័យ​ទំនើប​នេះ​។ គីមី​មាន​គ្រប់​ទីកន្លែង​ក្នុង​ម្សៅ​សាប៊ូ ផលិតផល​អនាម័យរ​ប​ស់មនុស្ស សាប៊ូ​លាងចាន សាប៊ូ ក្រែ​ម និង​សូម្បីតែ​ម្ហូបអាហារ​ក៏​អ៊ីចឹង​ដែរ​។​

​    ​ហើយ​ផលិតផល​ទាំងអស់នោះ​មាន​ផ្ទុក​សារធាតុ Paraben, Phthalates, Sulfates ដែល​វា​អាច​ប៉ះពាល់​ដល់​អ័រម៉ូន​និង ធ្វើឱ្យ​រាងកាយ​ពុល​បន្តិច​ម្តងៗ​។​

​    ​៧. មិនបាន​យកចិត្តទុកដាក់​ស្និទ្ធស្នាល​ជាមួយ​ដៃគូ​
​    ​ការ​រួមភេទ​ញឹកញាប់​ជំរុញ​ដល់​ប្រព័ន្ធ​ភាពស៊ាំ និង​កាត់បន្ថយ​ស្ត្រេ​ស​។ ហើយ​រាងកាយ​របស់​អ្នក​កាន់តែ​ប្រសើរឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ភាព​ស្ត្រេ​ស ជាហេតុ​ជួយ​ឱ្យ​អ្នក​រីករាយ ស្បែក​ចាំ​។ ដូច្នេះ​សូមកុំ​ព្រងើយកន្តើយ​នឹង​រឿងនេះ​ឱ្យសោះ​។​

​    ​៨. ផ្តាច់​គ្រឿង​ស្រវឹង​មិនទាន់បាន​
​    ​ផឹកស្រា​មួយ​កែវ​ក្នុង​មួយថ្ងៃ​ល្អ​ដល់​សុខភាព ប៉ុន្ដែ​ផឹក​មួយ​ដប​មិន​អាចជួយ​សុខភាព​នោះទេ ជាពិសេស​សម្រស់​ស្បែក​។​

​    ​៩. ហាត់ប្រាណ​ទាំង​បង្ខំ​
​    ​មិនមែន​ធ្វើ​លំ​ហាត់ប្រាណ​ចេះតែ​ល្អ​ទេ ប្រសិនបើ​អ្នកធ្វើ​វា​ក្នុង​គោលបំណង​មិន​ច្បាស់លាស់​អាច​ទៅជា​ធាត់​ថែម​។ ធ្វើ​លំ​ហាត់ប្រាណ​បូក​ទាំង​ភាព​រីករាយ​ក្នុង​ជីវិត​ទៀត​ទើប​មាន​ប្រសិទ្ធភាព​។ មិនត្រូវ​បង្ខំ​ខ្លួនឯង​ហាត់ប្រាណ​ដើម្បី​តែ​ក្នុង​គោលបំណង​ស្រក​ទម្ងន់​នោះឡើយ​។ 

​    ​១០. គិត​ច្រើន​ជ្រុល​
​    ​ចូរ​សើច​ឱ្យបាន​ច្រើន និង​បោះបង់ចោល​ការគិត​ច្រើន​ជ្រុល​ហួសប្រមាណ​៕

ប្រភព៖ foodsandhealthylife

មតិយោបល់