adverise with khmeread 0

មាន​ដំឡូង​និង​គ្រឿងផ្សំ​តិចតួច អាចធ្វើ​ភី​ហ្សា​ដ៏​ឆ្ងាញ់​បាន​យ៉ាង​ងាយ​! ពិសេស​ត្រង់​អ្នក​មិនចេះ​ធ្វើ​ម្ហូប​សោះ​ក៏​អាចធ្វើ​បានដែរ​

    ​តើ​អ្នក​ចូលចិត្ត​ភី​ហ្សា​មែន​ទេ​? ភី​ហ្សា​ដំឡូងបារាំង​នេះ​គឺ​ល្អឥតខ្ចោះ​សម្រាប់​ពិធី​នានា ឬ ការជួបជុំ​មិត្តភក្តិ​។ ភី​ហ្សា​នេះ​មាន​គ្រឿងផ្សំ​សំខាន់បំផុត​ដូចជា សាច់ជ្រូក​បន្ទះ​ស្តើងៗ ផ្សិត និង ឈី​ស​!

​    ​* គ្រឿងផ្សំ​
​    ​- ដំឡូងបារាំង​ធំ ១ ផ្លែ​
​    ​- ទឹក​ប៉េងប៉ោះ ១/៣ ចានចង្កឹះ​
​    ​- ឈី​ស​ឈ្មោះ Parmesan Cheese ២ ស្លាបព្រា​បាយ​
​    ​- សាច់ជ្រូក (​ឆ្អិន​) ៦ បន្ទះ​ស្តើងៗ​
​    ​- ស៊ុត ១ គ្រាប់​
​    ​- ផ្សិត ៤ ដុំ​
​    ​- ឈី​ស​ឈ្មោះ Mozzarella Cheese ចំណិត​ស្តើងៗ ៨៥ ក្រាម​
​    ​- ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ​

​    ​* របៀប​ធ្វើ​៖

​    ​លាង​និង​កាត់​ដំឡូង​ស្តើងៗ​។ ដាក់​ខ្ទះ​លើ​ភ្លើង​ឱ្យ​ក្តៅ​រួច​ចាក់​ប្រេង​អូ​លីវ​ចូល​ខ្លះ​។ រៀប​ដំឡូង​ហាន់​ហើយ​ជា​រង្វង់​ក្នុង​ខ្ទះ​។ រោយ​ឈី​ស Parmesan Cheese ពីលើ​។ គ្រប​ខ្ទះ ហើយ​បើកភ្លើង​តិចៗ ៥ នាទី​។ 

​    ​ចាក់ទឹក​ប៉េងប៉ោះ​ពីលើ​ដំឡូង​។ រៀប​ផ្សិត និង​ឈី​ស Mozzarella Cheese ពីលើ​។ គោះ​ពង​ទា​ដាក់​ចំ​កណ្តាល​។ គ្រប​ទុក និង​បើកភ្លើង​ល្មម ៥ នាទី​។ 

​    ​ផ្ទេរ​ភី​ហ្សា​ដំឡូងបារាំង​ដាក់​ចាន និង​ដាក់​បន្ទះ​សាច់ជ្រូក​ស្តើងៗ​ពីលើ​។ ជ្រលក់​ជាមួយ​ទឹក​ម្រេច​លាយ​ប្រេង​អូ​លីវ​ជាការ​ស្រេច​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់