adverise with khmeread Macho cafe where the food is not the only thing on the menu world of buzz

ភោជនីយដ្ឋាន​ប្រុស​ស្អាត​! ទិញ ៤ ដុល្លារ​ឡើង Free ជជែក​គ្នា​លេង​ជាមួយ​បុរស​សង្ហា​បាន ១៥ នាទី​

    ​បុរសៗ​ទាំងអស់​សូមជ្រាប​! នេះ​មិនមែនជា​កន្លែង​ដែល​អ្នក​គួរ​នាំ​មិត្តស្រី​មក​ទទួលទាន​អាហារ​នោះទេ​។ 

​    ​ហាង​កាហ្វេ Macho បាន​អបអរ​ពិធី​សម្ពោធ​ហាង​របស់ខ្លួន​ក្នុងប្រទេស​ជប៉ុន​កាលពី​ឆ្នាំមុន និង​បាន​ទាក់ទាញ​ស្រីៗ​យ៉ាងច្រើន​នៅ​តំបន់​នោះ​ចូលទៅ​ទទួលទាន​អាហារ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Huffington Post​។​

​    ​វា​មិនមែនជា​ហាង​កាហ្វេ​ធម្មតា​នោះឡើយ​។ ចូលទៅ​ហាង​កាហ្វេ​នោះ អ្នកនឹង​ទទួលបាន​ជួប​ជាមួយ​បុរសៗ​ជា​អ្នកលក់​កាហ្វេ​ស្អាតៗ សង្ហា សាច់ដុំ​ក្បាលពោះ ៦ កង់ ខ្លះ​ដោះអាវ និង​ចំណែក​មី​នុយ​មុខម្ហូប​វិញ​គឺ​នៅលើ​អាវ​ពួកគេ​ពាក់​តែម្តង​។ ហើយ​ប្រសិនបើ​អ្នកទិញ​អាហារ​ក្នុងតម្លៃ ៤ ដុល្លារ​ឡើង អ្នក​អាច​អង្គុយ​ជជែក​ជាមួយ​ប្រុស​ស្អាត​នៅ​ទីនោះ​បាន ១៥ នាទី ខណៈ​ទិញ​អស់ ២៧ ដុល្លារ ប្រុសៗ​នឹង​ឈរ​ព័ទ្ធជុំវិញ​ខ្លួន​អ្នក​តែម្តង​៕

adverise with khmeread
ប្រភព៖ worldofbuzz

អ្នកនឹងចូលចិត្ត

មតិយោបល់