adverise with khmeread 1

កូរ​ណាស់​ប៉ិ​! ក្រែង​ជិត​ផ្ទេរ​មក Man Utd ម៉េច Pogba ប្រគល់​អាវ Juventus ដល់​តារាចម្រៀង​រ៉ែ​ប Drake ទៅវិញ​?

​    ​Paul Pogba ត្រូវបាន​គេ​ចាប់​រូបភាព​កំពុងផ្តល់​ជូន​តារាចម្រៀង​រ៉ែ​ប Drake នូវ​អាវ​របស់​ក្រុម Juventus មួយ ខណៈដែល​ប្រិយមិត្ត​បិសាច​ក្រហម Manchester United កំពុង​បន្ត​បែកញើស​ជុំវិញ​កិច្ចព្រមព្រៀង​ផ្ទេរ​កំណត់ត្រា​ពិភពលោក​របស់​តារាបាល់ទាត់​អន្តរជាតិ​បារាំង​រូបនេះ​។​

​    ​ខ្សែបម្រើ​វ័យ ២៣​ឆ្នាំ​រូបនេះ​បច្ចុប្បន្នកំពុង​ស្ថិតក្នុង​ថ្ងៃ​សម្រាក​លំហែកាយ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក ដែល​ជើងចុង​ក្រោយនេះ​គេ​ប្រទះឃើញ​គាត់​ធ្វើដំណើរ​ទៅកាន់​បុរី New York ។​

​    ​បន្ទាប់ពី​បង្ហាញ​ពី​ទេពកោសល្យ​ផ្នែក​កីឡា​ដទៃទៀត​ក្រៅពី​អាជីព​របស់ខ្លួន​ដូចជា​បាល់បោះ និង​ប្រដាល់ វា​ហាក់ដូចជា​បានបញ្ជាក់​បន្ថែម​ទៀតផង​ដែរ​ថា Pogba ក៏​ជា​តារា​សម្តែង​មួយរូប​ដ៏​ល្អ​ផងដែរ ខណៈដែល​គាត់​បាន​ចំណាយពេល​ជាមួយនឹង​តារាចម្រៀង Drake ហើយ​គាត់​មាន​កាដូ​មួយ​សម្រាប់​តារាចម្រៀង​រ៉ែ​ប​រូបនេះ​បន្ទាប់ពីនោះ​ផងដែរ​។​

​    ​ទោះជា​យ៉ាងណាក្តី បិសាច​ក្រហម​មិនគួរ​ភ័យ​ច្រើន​នោះឡើយ គេ​ដឹង​យ៉ាងច្បាស់​ណាស់​ថា​តារាបាល់ទាត់​អន្តរជាតិ​បារាំង​រូបនេះ​នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ មុនពេល​ដែល​រដូវ​កាល Premier League ថ្មី​ចាប់ផ្តើម​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់