adverise with khmeread Girls in china can earn up to 20000 rm80000 a month just by live streaming their lives online world of buzz

ក្មេង​ជំទង់​នៅ​ចិន​រកលុយ​បាន​រាប់ម៉ឺន​ដុល្លារ​ក្នុង​មួយខែ​ពី​ថត Live តាម​បណ្តាញ​សង្គម​! ចង់​រកលុយ​បាន​ដូច​គេ​ទេ​?

    ​តារា​បណ្ដាញ​សង្គម​ក្នុងប្រទេស​ចិន​ជាច្រើន​កំពុង​រកប្រាក់​យ៉ាងច្រើន​ដោយ​គ្រាន់តែ Live ផ្ទាល់​នៅលើ​ទូរស័ព្ទ​របស់​ពួកគេ​។ នេះ​បើ​យោងតាម​វេ​ប​សាយ ABC Australia​។​

​    ​ឧស្សាហកម្ម Live ផ្ទាល់​នៅ​ចិន​បាន​ផ្ទុះឡើង​នៅលើ​ទីផ្សារ ហើយ​ឥឡូវ​វា​មានតម្លៃ ១១ ពាន់​លាន​ដុល្លារ សាហាវ​ជាង​ឧស្សាហកម្ម​ភាពយន្ត​របស់​ប្រទេស​នេះ​ទៅទៀត​។​

​    ​កម្មវិធី Live ផ្ទាល់​នៅលើ​បណ្ដាញ​សង្គម Twitter គឺ Periscope មាន​អ្នកប្រើប្រាស់​ត្រឹមតែ ១០ លាន​នាក់​ប៉ុណ្ណោះ ខណៈ​កម្មវិធី Live Stream របស់​ចិន​លំដាប់​កំពូល​ទាំង ៥ មាន​អ្នកប្រើប្រាស់​រហូតដល់​ទៅ ៨៥ លាន​នាក់​។​

​    ​ពួក​អ្នកលេង Live ផ្ទាល់​នៅ​ប្រទេស​ចិន​អាច​រកប្រាក់​បាន​តាមរ​យៈ​ការទទួលបាន​កាដូ​តំណាង​ពី​អ្នកគាំទ្រ​របស់​ពួកគេ ហើយ​ជា​ថ្នូរ​ត្រឡប់មកវិញ​ពួកគេ​អាច​ប្ដូរ​យក​ជា​សាច់ប្រាក់​ពី​កម្មវិធី Live ទាំងនោះ ប៉ុន្តែ​កម្មវិធី​ទាំងនោះ​ច្បាស់​ណាស់​នឹង​កាត់​យក​ភាគរយ​ច្រើន​ពី​អ្នកលេង​។​

​    ​អ្នកខ្លះ​អាច​រកប្រាក់​បាន​រហូត​ទៅ ២ ម៉ឺន​ដុល្លារ​ក្នុង​មួយខែ​ឯណោះ​ពី​ការ Live ផ្ទាល់​ក្នុង​កម្មវិធី​ទាំងអស់នោះ​៕

adverise with khmeread
ប្រភព៖ worldofbuzz

អ្នកនឹងចូលចិត្ត

មតិយោបល់