adverise with khmeread 88f15ea5 6a61 491e 881e b16a916b1df5

ឃាត់​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន ​ហើយធ្លាប់ជាប់ពន្ធនាគា​០៦​ខែ ពីបទ​ប៉ុនប៉ង​មនុស្សឃាត

    កណ្តាល ៖ បុរស​៤​នាក់​ត្រូវ​បានប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ផ្ដល់​ទីតាំង​ប្រើប្រាស់​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នា​ថ្ងៃទី​០៥​ សីហា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១​ និង​៣០​នាទី​ ​ចំណុច​ក្នុងផ្ទះ​ជនល្មើស​ភូមិ​មនោ​រម្យ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ៤​នាក់​៖ ទី១.​ឈ្មោះ វន សា​ដែ​ត  ភេទ​ប្រុស អាយុ៣០​ឆ្នាំ ជនជាតិ​ខែ្មរ​ (​ម្ចាស់ផ្ទះ​) ​មុខរបរ​ចុងភៅ​តាម​ហាង (​ឃាត់ខ្លួន​) , ទី២.​ឈ្មោះ ​រ៉ង ពុធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ ចុងភៅ​ការ​ (​ឃាត់ខ្លួន​), ទី៣.​ឈ្មោះ​ ណឹ​ម សន្ទនា ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មិន​ពិត ​(​ឃាត់ខ្លួន​) ​និង​ទី៤.​ឈ្មោះ សុខ សុភ័​ក្ត្រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ មិន​ពិត ​(​ឃាត់ខ្លួន​)។​ ធ្លាប់​ជាប់ពន្ធនាគា​០៦​ខែ ពីបទ​ប៉ុនប៉ង​មនុស្សឃាត នៅ​ភ្នំពេញ។​ អ្នក​ទាំង​០៤​នាក់​នៅ​ភូមិមនោ​រម្យ​ ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល ​ខេត្តកណ្ដាល។​

    វត្ថុតាង​ចាប់យក​៖ ១.​ថ្នាំ​ម្សៅ​ពណ៌​ស​ថ្លា​សង្ស័យថា​សារធាតុ​ញៀន​(០១​កញ្ចប់​មធ្យម​), ២.​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​០១​គ្រឿង​, ៣.​ដាវ​សាំ​ម៉ូ​រ៉ៃ០១ ​និង​ស្រោម​ពណ៌​ខ្មៅ​, ៤.​ដែកកេះ​០៧ កន្ត្រៃ​តូច​០១ និង​ឧ​បក​ណ៍ ថង់​វិច​ខ្ចប់​មួយចំនួនទៀត។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​ខាងលើ​កម្លាំង​ប៉ុស្តិ៍​រដ្ន​បាល​បែក​ចាន សហការ​ជាមួយ​ផ្នែក​ជំនាញ​ស្រុក​បានទទួល​ព័ត៌មាន​ថា ​មានអ្នក​កំពុងតែ​ប្រើប្រាស់​ថ្នាំញៀន​នៅ​ចំណុច​ខាងលើ សមត្ថកិច្ច​បានធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​មុខសញ្ញា​បាន​០៤​នាក់ ត្រួតពិនិត្យ​ឆែកឆេរ​នៅ​កន្លែងកើតហេតុ​រកឃើញ​ម្សៅ​ពណ៌​ស​ថ្លា​សង្ស័យថា​សារធាតុ​ញៀន​០១ (​កញ្ចប់​មធ្យម​), ​ជញ្ជីង​០១​គ្រឿង,​ ដាវ​សាំ​ម៉ូ​រ៉ៃ ​និង​ឧបករណ៍​ថង់​វិច​ខ្ចប់​មួយចំនួន ជា​របស់​ឈ្មោះ​ ហ៊ុន រិ​ន​ដា ​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ ម្ចាស់ផ្ទះ​រត់គេចខ្លួន​។​

    បច្ចុប្បន្ន​ជនល្មើស​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការ​ដ្នា​ន​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕


 

adverise with khmeread

មតិយោបល់