adverise with khmeread Vichai srivaddhanaprabha and ryad mahrez

អត់ឱ្យ​ទៅណា​ទេ​! រូប​ម្ចាស់​ក្លឹប Leicester សញ្ជាតិ​ថៃ​ឈរ​ថត​ពីរ​នាក់ Mahrez បង្កប់​អត្ថន័យ​ជ្រាលជ្រៅ​សម្រាប់ Arsene Wenger

    ​ម្ចាស់​ក្លឹប​កញ្ជ្រោង Leicester បាន​ទទូចថា Riyad Mahrez មិនមែន​សម្រាប់​លក់​នោះឡើយ​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អាល់​ហ្សេ​រី​រូបនេះ​ត្រូវបាន​ផ្សាភ្ជាប់​យ៉ាង​ក្តៅគគុក​ជាមួយនឹង​កាំភ្លើង​ធំ Arsenal នៅក្នុង​អំឡុង​ទីផ្សារ​រដូវក្តៅ​នេះ បន្ទាប់ពី Leicester លើក​ពាន​លី​ក​កំពូល​អង់គ្លេស Premier League ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់​។​

​    ​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់ Mahrez ក៏បាន​ធ្វើឱ្យ​គាត់​ក្លាយទៅជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ PFA Player of the Year របស់​អង់គ្លេស​ផងដែរ​។​

​    ​Arsene Wenger នៅតែ​បង្ហាញ​ការចាប់អារម្មណ៍​របស់​ខ្លួន​ចំពោះ​កីឡាករ​រូបនេះ ប៉ុន្តែ​ប្រធាន​ក្លឹប​កញ្ជ្រោង​លោក Vichai Srivaddhanaprabha មិន​ចាប់អារម្មណ៍​ជាមួយ​គ្រូបង្វឹក​កាំភ្លើង​ធំ​នោះទេ​។ 

​    ​គាត់​បង្ហោះ​រូបភាព​ដ៏​ស្និទ្ធស្នាល​មួយ​សន្លឹក​ជាមួយ Mahrez នៅលើ​បណ្តាញ​សង្គម Instagram ជាមួយនឹង​សារ​មួយ​ឃ្លា​ថា "​អ្នក​មិនមែន​សម្រាប់​លក់​នោះទេ​!"​។​

​    ​Mahrez និង Leicester ក៏​កំពុង​ត្រៀមខ្លួន​ផងដែរ​សម្រាប់​ការ​ប្រជែង​ពាន Community Shield ក្នុងជំនួប​ជាមួយ​បិសាច​ក្រហម Manchester United នៅឯ​ទឹកដី Wembley នា​ថ្ងៃអាទិត្យ​ខាងមុខនេះ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់